ព័ត៌មានសម្រាប់និយោជិត - វីរុសកូរ៉ូណា (ខូវីដ-១៩)

សំណួរដែលគេសួរជាទូទៅអំពីវីរុសកូរ៉ូណា (ខូវីដ-១៩) និងសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការរបស់អ្នក។

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

 • បិទមិនឱ្យធ្វើការនៅលើទីតាំង
  • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
   • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

    ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

    រៀបចំផែនការ COVIDSafe

    វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

    ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

    អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

    តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

    មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

    ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

    អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្តចំពោះរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ក៏ដូចជាធានាថា អ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

    ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន ហើយគិតថាខ្ញុំមានវីរុសកូរ៉ូណា (ខូវីដ-១៩)។ តើខ្ញុំអាចទៅធ្វើការបានទេ?

    ប្រសិនបើអ្នកមិនស្រួលខ្លួន ទោះជារោគសញ្ញានោះស្រាលប៉ុណ្ណាក្តី អ្នកគួរតែស្នាក់នៅផ្ទះ។

    រោគសញ្ញាដែលត្រូវឃ្លាំមើលគឺ៖

    • គ្រុន
     • ញាក់ ឬបែកញើស
      • ក្អក
       • ឈឺបំពង់ក
        • ដង្ហើមខ្លី
         • ហៀរសំបោរ
          • បាត់បង់អារម្មណ៍ស្រង់ក្លិន

           ក្នុងកាលៈទេសៈជាក់លាក់ខ្លះឈឺក្បាល ឈឺសាច់ដុំ ការឈឺចាប់ តឹងច្រមុះ ដំណើរចង់ក្អួត ក្អួត និងចុះរាគក៏អាចត្រូវបានពិចារណាផងដែរ។

           ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះណាមួយនៃវីរុសកូរ៉ូណា (ខូវីដ-១៩)  ទោះជាស្រាលប៉ុណ្ណាក្តី អ្នកគួរតែ៖

           • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ សូមស្វែងឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងរបស់ DHHS ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ហើយត្រូវធ្វើតេស្ត
            • ប្រាប់និយោជករបស់អ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានដាក់នៅនឹងកន្លែងការងាររបស់អ្នក និងរក្សានិយោជករបស់អ្នកឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់អ្នកផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើអ្នកទទួលបានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)

             ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន ហើយគិតថាខ្ញុំមានវីរុសកូរ៉ូណា (ខូវីដ-១៩)។ តើខ្ញុំគួរប្រាប់និយោជករបស់ខ្ញុំទេ?

             អ្នកមានកាតព្វកិច្ចយកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកផ្ទាល់ សុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀត នៅកន្លែងធ្វើការរបស់អ្នក និងដើម្បីសហការជាមួយនិយោជករបស់អ្នកអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាពពីវីរុសកូរ៉ូណា (ខូវីដ-១៩)។

             នេះមានន័យថា ប្រសិនបើមានរោគសញ្ញាទាំងនេះណាមួយនៃវីរុសកូរ៉ូណា (ខូវីដ-១៩)  ទោះជាស្រាលប៉ុណ្ណាក្តី អ្នកមិនគួរទៅធ្វើការទេ។ ផ្ទុយទៅវិញ អ្នកគួរតែ៖

             • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ ស្វែងរកឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬហៅខ្សែទូរស័ព្ទទាន់ហេតុ ការណ៍២៤ម៉ោងរបស់ DHHS ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ហើយត្រូវធ្វើតេស្ត
              • ប្រាប់និយោជករបស់អ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានដាក់នៅនឹងកន្លែងការងាររបស់អ្នក និងរក្សានិយោជករបស់អ្នកឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់អ្នកផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើអ្នកទទួល បានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)

               ខ្ញុំគិតថា ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។ តើខ្ញុំនៅតែអាចទៅធ្វើការបានទេ ហើយតើខ្ញុំគួរប្រាប់និយោជករបស់ខ្ញុំដែរឬ?

               ប្រសិនបើមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ក្នុងរយៈពេល១៤ថ្ងៃមុន មនុស្សនោះចាំបាច់ត្រូវនៅដាច់ពីគេ (ដាក់ខ្លួនឱ្យនៅដាច់ពីគេ)។

               'ទំនាក់ទំនងជិតស្និទ្ធ' មានន័យថាមានទំនាក់ទំនងទល់មុខគ្នាលើសពី១៥នាទី ជាមួយអ្នកណាម្នាក់ដែលមានករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) - ឬផ្សេងទៀតនោះ នៅកន្លែងបិទជិតរួមគ្នាជាមួយពួកគេលើសពី២ម៉ោង។ ប្រសិនបើអ្នកជឿថាវាអនុវត្តចំពោះអ្នក អ្នកមិនគួរទៅធ្វើការទេ។ ផ្ទុយទៅវិញ អ្នកគួរតែ៖

               • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ ស្វែងរកឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬហៅខ្សែទូរស័ព្ទទាន់ហេតុ ការណ៍២៤ម៉ោងរបស់ DHHS ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ហើយត្រូវធ្វើតេស្ត
                • ប្រាប់និយោជករបស់អ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានដាក់នៅនឹងកន្លែងការងាររបស់អ្នក និងរក្សានិយោជករបស់អ្នកឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់អ្នកផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើអ្នកទទួល បានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)

                 ខ្ញុំគិតថា ខ្ញុំអាចឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ពីកន្លែងធ្វើការរបស់ខ្ញុំ តើខ្ញុំគួរធ្វើអ្វីខ្លះ?

                 ប្រសិនបើអ្នកជឿជាក់ថា អ្នកប្រហែលជាបានឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ខណៈពេលដែលអ្នកកំពុងធ្វើការ អ្នកគួរតែស្នាក់នៅផ្ទះរហូត ទាល់តែអ្នកទទួលបានដំបូន្មានពីវេជ្ជបណ្ឌិតរបស់អ្នកថា វាមានសុវត្ថិភាពដើម្បីត្រឡប់ទៅធ្វើការវិញ។ ប្រសិនបើអ្នកត្រូវបានបានបញ្ជាក់ ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) អ្នកត្រូវតែដាក់ខ្លួនឱ្យនៅដាច់ពីគេ រហូតទាល់តែបានទទួលដំបូន្មានពីក្រសួងសុខាភិបាល និងសេវាកម្ម មនុស្ស (DHHS) ថាវាមានសុវត្ថិភាពដើម្បីចាកចេញពីការនៅឱ្យដាច់ពីគេ។

                 អ្នកគួរតែអនុវត្តតាមដំបូន្មាននៅផ្នែកខាងលើ - ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន ហើយគិតថាខ្ញុំមានវីរុសកូរ៉ូណា (ខូវីដ-១៩)។ តើខ្ញុំនៅតែអាចទៅធ្វើការបានទេ?

                 អ្នកអាចមានសិទ្ធិទទួលបានប្រាក់សំណងរបស់អ្នកធ្វើការ ប្រសិនបើអ្នកឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

                 តើអ្វីទៅជាកាតព្វកិច្ចសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការរបស់ខ្ញុំអំពីឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ក្នុងឋានៈជានិយោជិត?

                 និយោជិតមានកាតព្វកិច្ចដើម្បី៖

                 • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកផ្ទាល់នៅកន្លែងធ្វើការ
                  • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកដទៃទៀតនៅកន្លែងធ្វើការរបស់អ្នក
                   • សហការជាមួយនិយោជករបស់អ្នកអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុលោមតាមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ឬបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧។

                    នេះមានន័យថា អ្នកត្រូវសហការជាមួយគោលនយោបាយ ឬទិសដៅសមហេតុផលណាមួយដែលនិយោជករបស់អ្នកបានដាក់នៅនឹង កន្លែង ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាពពីវីរុសកូរ៉ូណា (ខូវីដ-១៩)។ កាតព្វកិច្ចនេះអនុវត្តទោះបីអ្នកកំពុងធ្វើការ ពីផ្ទះក៏ដោយ។

                    នេះមានន័យថាអ្នកមិនគួរទៅធ្វើការទេ ប្រសិនបើអ្នកជឿថាអ្នក៖

                    • ប្រហែលជាមានទំនាក់ទំនងជិតស្និទ្ធជាមួយជាមួយករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)
                     • ប្រហែលជាបានឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ឬ
                      • មានរោគសញ្ញាណាមួយនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ទោះជាស្រាលប៉ុណ្ណាក្តី។

                       ផ្ទុយទៅវិញ អ្នកគួរតែ៖

                       • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ ស្វែងរកឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬហៅខ្សែទូរស័ព្ទទាន់ហេតុ ការណ៍២៤ម៉ោងរបស់ DHHS ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ហើយត្រូវធ្វើតេស្ត
                        • ប្រាប់និយោជករបស់អ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានដាក់នៅនឹងកន្លែងការងាររបស់អ្នក និងរក្សានិយោជករបស់អ្នកឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់អ្នកផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើអ្នកទទួល បានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)។

                         តើនិយោជករបស់ខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីការពារខ្ញុំឱ្យរួចផុតពីហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ?

                         និយោជករបស់អ្នកមានកាតព្វកិច្ចដើម្បីផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព ហើយគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់ និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                         នេះរួមមានការកំណត់ហានិភ័យចំពោះសុខភាព ឬសុវត្ថិភាព លុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងនឹងការដាក់ប៉ះពាល់នឹង វីរុសកូរ៉ូណា (ខូវីដ-១៩) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                         និយោជករបស់អ្នកត្រូវតែ៖

                         • ធ្វើតាមការណែនាំរបស់រដ្ឋាភិបាល (ឧទាហរណ៍ ពីប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ)
                          • កំណត់ថាតើមានហានិភ័យដល់សុខភាពរបស់និយោជិត ឬអ្នកផ្សេងទៀតទាក់ទងនឹងកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ របស់ពួកគេឬអត់
                           • ដាក់វិធានការត្រួតពិនិត្យសមស្របនៅនឹងកន្លែង ដែលលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងនឹងការដាក់ប៉ះពាល់នឹង វីរុសកូរ៉ូណា (ខូវីដ-១៩) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។
                            • ពិគ្រោះយោបល់ជាមួយអ្នក និងអ្នកតំណាងសុខភាព និងសុវត្ថិភាពរបស់អ្នក (បើមាន) ដល់កម្រិតដែលអាចអនុវត្តបាន ដោយសមហេតុផល លើការសម្រេចចិត្តអំពីវិធីគ្រប់គ្រងហានិភ័យទាក់ទងនឹងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

                             អ្វីដែលនិយោជករបស់អ្នកអាចធ្វើបាន ដើម្បីគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នឹងអាស្រ័យលើ៖

                             • ប្រភេទនៃកន្លែងធ្វើការ និងការងារដែលអ្នកធ្វើ
                              • កម្រិតនៃហានិភ័យទាក់ទងនឹងការងារដែលកំពុងអនុវត្ត
                               • អ្វីដែលអាចអនុវត្តបានដោយសមហេតុផលចំពោះភារកិច្ចដែលកំពុងអនុវត្ត និងហានិភ័យដែលទាក់ទង រួមមានភាពអាចរក បាននៃការផ្គត់ផ្គង់
                                • ដំបូន្មានរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន ឧទាហរណ៍ការណែនាំពីប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ និងការណែនាំពី ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (DHHS)។

                                 បន្ទាប់ពីដំណើរការវាយតម្លៃហានិភ័យ វិធានការដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យពីវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ គួរតែអនុវត្តតាមលំដាប់តំណែងនៃការគ្រប់គ្រង។

                                 ឧទាហរណ៍មួយចំនួននៃវិធានការត្រួតពិនិត្យដែលអាចសមស្រប រួមមាន៖

                                 • ការអនុវត្តន៍វិធានការគម្លាតរាងកាយ ស្របតាមអនុសាសន៍ដែលធ្វើឡើងដោយប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ
                                  • ការណែនាំអ្នកឱ្យធ្វើការពីទីតាំងផ្សេងទៀត ដូចជាផ្ទះរបស់អ្នក ប្រសិនបើអាចធ្វើទៅបាន
                                   • នៅកន្លែងដែលធ្វើទៅបាន ការចៀសវាងការប្រជុំទល់មុខគ្នា ដោយប្រើវិធីសាស្រ្តប្រាស្រ័យទាក់ទងផ្សេងទៀត ដូចជាទូរស័ព្ទ ឬការប្រជុំតាមវីដេអូ
                                    • ការផ្លាស់ប្តូរការអនុវត្តន៍ការងារដើម្បីលុបបំបាត់ ឬកាត់បន្ថយការទាក់ទងជាមួយមនុស្សផ្សេងទៀត
                                     • កំណត់ការចូលទៅកាន់កន្លែងធ្វើការដោយមនុស្សផ្សេងទៀត
                                      • ការបង្កើនការលាងសម្អាត និងការរម្ងាប់មេរោគនៅកន្លែងធ្វើការ ជាពិសេសនៅកន្លែងដែលមានការប្រើប្រាស់ច្រើន
                                       • កន្លែងដែលអាចធ្វើទៅបាន ចៀសវាងការប្រើប្រាស់រួមគ្នានៃទូរស័ព្ទ តុ ការិយាល័យ ឬឧបករណ៍ និងគ្រឿងប្រដាប់ការងារ ផ្សេងទៀត
                                        • ការលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបនៅកន្លែងធ្វើការអនុវត្តន៍អនាម័យល្អ និងផ្តល់គ្រឿងបរិក្ខារ ឬផលិតផលគ្រប់គ្រាន់ (ដូចជាទឹកថ្នាំអនាម័យជូតសម្អាតដៃ ពេលណាអាចរកបាន) ផ្តល់កន្លែង ឬផលិតផលគ្រប់គ្រាន់ (ដូចជាគ្រឿងបរិក្ខារលាងសម្អាតដៃ និងទឹកថ្នាំអនាម័យជូតសម្អាតដៃ)។
                                         • បង្កើតឱ្យមានការឈប់សម្រាកខ្លីៗបន្ថែមទៅក្នុងគម្រោងពេលវេលារបស់និយោជិត ដើម្បីឱ្យនិយោជិតមានឱកាសកាន់តែច្រើន ក្នុងការលាងដៃរបស់ពួកគេ
                                          • បន្តពេលឈប់សម្រាកតាមវេនបច្ចុប្បន្ន ដើម្បីឱ្យនិយោជកមានពេលអនុវត្តនីតិវិធីអនាម័យត្រឹមត្រូវ
                                           • បង្កើតប្រព័ន្ធសុវត្ថិភាពការងារដើម្បីធានាថា មានផែនការគ្រប់គ្រាន់ដាក់នៅនឹងកន្លែង សម្រាប់និយោជិតដែលមិនបានមក ធ្វើការ នៅពេលចាំបាច់ រួមមានការណែនាំលើការងារ និងការបណ្តុះបណ្តាលសមស្របដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្តូរវេនការងារ។
                                            • ការផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួនសមស្រប (នៅពេលសមស្រប) រួមមានព័ត៌មាន និងការបណ្តុះបណ្តាលអំពីមូលហេតុ ដែលឧបករណ៍ត្រូវបានតម្រូវ និងរបៀបប្រើប្រាស់វាដោយសុវត្ថិភាព

                                             តើនិយោជករបស់ខ្ញុំត្រូវការពិគ្រោះយោបល់ជាមួយខ្ញុំ អំពីការអនុវត្តន៍ការងារប្រកបដោយសុវត្ថិភាពឬទេ?

                                             និយោជកត្រូវតែពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs (ប្រសិនបើមាន) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ដោយផ្ទាល់ដល់ពួកគេ។

                                             នេះមានន័យថា និយោជកត្រូវតែពិគ្រោះយោបល់ជាមួយអ្នកអំពីបញ្ហាសុខភាព និងសុវត្ថិភាពទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ពេលណា៖

                                             • កំណត់ និងវាយតម្លៃគ្រោះថ្នាក់ និងហានិភ័យដែលវីរុសកូរ៉ូណា (ខូវីដ-១៩) អាចមានដល់សុខភាព និងសុវត្ថិភាពរបស់អ្នក
                                              • ធ្វើការសម្រេចចិត្តអំពីវិធានការត្រួតពិនិត្យដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)
                                               • ការសម្រេចចិត្តលើភាពគ្រប់គ្រាន់នៃគ្រឿងបរិក្ខារដែលផ្តល់សម្រាប់សុខភាព និងសុវត្ថិភាពរបស់និយោជិត (ដូចជា គ្រឿងបរិក្ខារលាងដៃ)
                                                • ដាក់ស្នើឱ្យមានការផ្លាស់ប្តូរផ្សេងទៀតនៅកន្លែងធ្វើការ ដែលជាលទ្ធផលនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ដែលអាចប៉ះពាល់ដល់ សុខភាព និងសុវត្ថិភាព។

                                                 នៅពេលពិគ្រោះយោបល់ជាមួយអ្នកអំពីសុខភាព និងសុវត្ថិភាព ផងដែរនោះ និយោជកត្រូវ៖

                                                 • ផ្តល់ព័ត៌មានតាមវិធីមួយដែលអ្នកអាចយល់បានយ៉ាងងាយស្រួល ដូចជាក្នុងភាសាសមរម្យ និងទ្រង់ទ្រាយដែលអាចចូលដំណើរ ការបាន (អ៊ីម៉េល ផ្ទាំងរូបភាព ពាក្យសំដី)
                                                  • ផ្តល់ព័ត៌មានដល់អ្នក ទោះបីអ្នកកំពុងឈប់សម្រាកពីការងារ អ្នកម៉ៅការ ឬអ្នកធ្វើការម្ដងម្កាលក៏ដោយ ដល់កម្រិតដែលអាច អនុវត្តបានដោយសមហេតុផល
                                                   • ចែកចាយព័ត៌មានពាក់ព័ន្ធទាំងអស់អំពីរឿងនោះជាមួយអ្នក ផ្តល់ឱ្យអ្នកនូវឱកាសសមហេតុផលដើម្បីបញ្ចេញទស្សនៈរបស់ អ្នក និងពិចារណាទស្សនៈទាំងនោះ មុនពេលធ្វើការសម្រេចចិត្ត។

                                                    តើនិយោជករបស់ខ្ញុំត្រូវផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) និងគ្រឿងផ្គត់ផ្គង់អនាម័យដើម្បីគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹង វីរុសកូរ៉ូណា (ខូវីដ-១៩) ឬទេ?

                                                    និយោជកត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចអនុវត្តបានដោយសមហេតុផល ដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យនៃការដាក់និយោជិត ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

                                                    ប្រភេទនៃវិធានការត្រួតពិនិត្យដែលត្រូវបានទាមទារនៅក្នុងកន្លែងធ្វើការរបស់អ្នក ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ប៉ះពាល់នឹង វីរុសកូរ៉ូណា (ខូវីដ-១៩) រួមទាំងការផ្តល់ និងការប្រើប្រាស់នៃ PPE នឹងអាស្រ័យលើ៖

                                                    • កន្លែងធ្វើការរបស់អ្នក និងការងារដែលអ្នកធ្វើ
                                                     • ហានិភ័យទាក់ទងនឹងការងារដែលកំពុងអនុវត្ត រួមមានភាពអាចរកបាននៃគ្រឿងផ្គត់ផ្គង់
                                                      • អ្វីដែលអាចអនុវត្តបានដោយសមហេតុផលចំពោះភារកិច្ច និងហានិភ័យដែលទាក់ទង
                                                       • ការណែនាំបច្ចុប្បន្នពីក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (DHHS)។

                                                        វិធានការត្រួតពិនិត្យដែលមានប្រសិទ្ធភាពបំផុត ដែលត្រូវបានណែនាំដើម្បីការពារនិយោជិតពីការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ គឺ៖

                                                        • ការអនុវត្តន៍វិធានការគម្លាតរាងកាយ ពេលណាអាចធ្វើទៅបាន
                                                         • លើកកម្ពស់ការអនុវត្តន៍អនាម័យផ្ទាល់ខ្លួនឱ្យបានល្អ និងការផ្តល់គ្រឿងបរិក្ខារ ឬផលិតផលលាងសម្អាតដៃ (ដូចជាសាប៊ូ និងទឹកថ្នាំអនាម័យជូតសម្អាតដៃ ដែលអាចរកបាន)
                                                          • រក្សាអនាម័យកន្លែងធ្វើការឱ្យបានស្អាត និងមានអនាម័យ ដូចជាការសម្អាតផ្ទៃដែលប៉ះពាល់ច្រើន ដៃទ្វារ ទូរស័ព្ទ និងតុការងារ ដើម្បីជួយការពារការចម្លងរោគ។

                                                           PPE គឺជាវិធានការត្រួតពិនិត្យមធ្យោបាយចុងក្រោយ ហើយវាត្រូវបានណែនាំឱ្យប្រើប្រាស់នៅកន្លែងធ្វើការជាក់លាក់ប៉ុណ្ណោះ រួមជាមួយវិធានការផ្សេងទៀតដែលបានរៀបរាប់ខាងលើ និងស្របតាមដំបូន្មានរបស់ DHHS បច្ចុប្បន្ន។

                                                           តើនិយោជករបស់ខ្ញុំ គួរតែណែនាំខ្ញុំឱ្យធ្វើការពីផ្ទះដោយសារតែវីរុសកូរ៉ូណា (ខូវីដ-១៩)ឬ?

                                                           ដំបូន្មានរបស់ប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ គឺថាប្រសិនបើអ្នកអាចធ្វើការបានពីផ្ទះ អ្នកត្រូវតែធ្វើដូច្នោះ។ និយោជករបស់អ្នកមាន កាតព្វកិច្ចផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាច អនុវត្តបានដោយសមហេតុផល។

                                                           នេះរាប់បញ្ចូលទាំងការកំណត់ហានិភ័យដល់សុខភាព ឬសុវត្ថិភាពទាក់ទងនឹងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ហើយដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ការលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាំងនោះ។

                                                           ថាតើការធ្វើការពីផ្ទះគឺជាវិធានការដែលអាចអនុវត្តបានដោយសមហេតុផលឬអត់ នឹងអាស្រ័យលើ៖

                                                           • ទិសដៅបច្ចុប្បន្នរបស់រដ្ឋាភិបាល
                                                            • ភាពជាក់លាក់នៃកន្លែងធ្វើការរបស់អ្នក
                                                             • គ្រឿងបរិក្ខារដែលអាចរកបានសម្រាប់និយោជិតដែលធ្វើការពីចម្ងាយ
                                                              • សមត្ថភាពសម្រាប់និយោជិត ដើម្បីបំពេញការងាររបស់ពួកគេដោយសុវត្ថិភាពពីផ្ទះ។

                                                               អ្នកគួរតែនិយាយជាមួយនិយោជករបស់អ្នក អំពីថាតើការធ្វើការពីផ្ទះអាចអនុវត្តបានដោយសមហេតុផលឬអត់។

                                                               តើខ្ញុំមានសិទ្ធិទទួលបានការឈប់សម្រាកបន្ថែមដែលមានបៀវត្សរ៍ឬទេ ប្រសិនបើខ្ញុំដាក់ខ្លួនឱ្យនៅដាច់ពីគេ?

                                                               ព័ត៌មានអំពីសិទ្ធិទទួលបាននៅកន្លែងធ្វើការរបស់អ្នក និងវីរុសកូរ៉ូណា (ខូវីដ-១៩) អាចរកឃើញនៅលើវ៉ិបសៃថ៍របស់ Fair Work Ombudsman (ការិយាល័យស៊ើបអង្កេតបណ្តឹងតវ៉ារបស់ការងារយុត្តិធម៌)។

                                                               តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើការងាររបស់ខ្ញុំ មានន័យថាខ្ញុំមិនអាចរក្សាគម្លាតរាងកាយបានជានិច្ចនោះទេ?

                                                               ប្រសិនបើស្ថានភាពការងាររបស់អ្នកមានន័យថា អ្នកមិនអាចរក្សាគម្លាតរាងកាយសម្រាប់គ្រប់ភារកិច្ចបានទេ (ឧទាហរណ៍ ការថែទាំ សុខភាព ការដឹកជញ្ជូនសាធារណៈ និងកម្មករសំណង់) នោះនិយោជករបស់អ្នកត្រូវប្រើវិធានការត្រួតពិនិត្យដែលមានផ្សេងទៀត ដើម្បីគ្រប់គ្រងហានិភ័យទាក់ទងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                                                               ប្រភេទនៃវិធានការត្រួតពិនិត្យដែលសមស្របនៅកន្លែងធ្វើការរបស់អ្នក នឹងអាស្រ័យលើ៖

                                                               • កន្លែងធ្វើការរបស់អ្នក និងការងារដែលអ្នកធ្វើ
                                                                • កម្រិតនៃហានិភ័យទាក់ទងនឹងការងារដែលកំពុងអនុវត្ត រួមមានភាពអាចរកបាននៃគ្រឿងផ្គត់ផ្គង់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)
                                                                 • អ្វីដែលអាចអនុវត្តបានដោយសមហេតុផលចំពោះភារកិច្ច និងហានិភ័យដែលទាក់ទង
                                                                  • ការណែនាំបច្ចុប្បន្នពី DHHS។

                                                                   និយោជករបស់អ្នកគួរតែធ្វើការវាយតម្លៃហានិភ័យ ហើយពិគ្រោះជាមួយអ្នកអំពីការគ្រប់គ្រងដែលដាក់នៅនឹងកន្លែងធ្វើការរបស់អ្នក ដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                                                   តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំមានការព្រួយបារម្ភអំពីរបៀបដែលនិយោជករបស់ខ្ញុំគ្រប់គ្រងហានិភ័យទាក់ទងនឹងការដាក់ខ្ញុំប៉ះពាល់នឹង វីរុសកូរ៉ូណា (ខូវីដ-១៩)?

                                                                   អ្នកគួរតែពិគ្រោះជាមួយនិយោជក ឬអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) របស់អ្នក (ប្រសិនបើមាន) អំពីការគ្រប់គ្រងដែល ដាក់នៅនឹងកន្លែងធ្វើការរបស់អ្នក ដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។ ប្រសិនបើអ្នកនៅតែព្រួយបារម្ភអំពី សុខភាព និងសុវត្ថិភាពរបស់អ្នក អ្នកអាច៖

                                                                   • អនុវត្តតាមដំណើរការដំណោះស្រាយបញ្ហាមាននៅក្នុងកន្លែងធ្វើការរបស់អ្នក
                                                                    • ទាក់ទងក្រុមប្រឹក្សាយោបល់របស់ WorkSafe តាមទូរស័ព្ទលេខ 1800 136 089
                                                                     • ស្វែងរកដំបូន្មានជាក់លាក់ចំពោះកាលៈទេសៈរបស់អ្នក រាប់បញ្ចូលទាំងទីភ្នាក់ងារនិយោជិតណាមួយ ស្ថាប័នផ្លូវច្បាប់ និងដំបូន្មានជាផ្លូវការដែលចេញដោយ DHHS ឬទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត។

                                                                      សម្រាប់ព័ត៌មានអំពីកាតព្វកិច្ចរបស់និយោជកអ្នក ក្រោមច្បាប់ OHS ទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) និងប្រភេទនៃវិធានការ ត្រួតពិនិត្យដែលអាចសមស្របសម្រាប់កន្លែងធ្វើការរបស់អ្នក សូមយោងទៅផ្នែកខាងលើ -  តើនិយោជករបស់ខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីការពារ សុវត្ថិភាពខ្ញុំពីហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ?