ការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)៖ ការធ្វើដំណើរតាមរថយន្តសម្រាប់ការងារ

ការគ្រប់គ្រងហានិភ័យនៃបុគ្គលិកដែលអាចប៉ះពាល់វីរុសកូរ៉ូណា (ខូវីដ-១៩) នៅពេលប្រើប្រាស់រថយន្តសម្រាប់ការងារ។

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

  • បិទមិនឱ្យធ្វើការនៅលើទីតាំង
    • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
      • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

        ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

        រៀបចំផែនការ COVIDSafe

        វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

        ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

        អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

        តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

        មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

        ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

        អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្ពីរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ព្រមទាំងធានាអ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ផងដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

        វីរុសកូរ៉ូណា (ខូវីដ-១៩) និងការប្រើប្រាស់រថយន្ត

        រោគសញ្ញាទូទៅនៃវីរុសកូរ៉ូណា (ខូវីដ-១៩) គឺ៖

        • គ្រុន
          • ញាក់ ឬបែកញើស
            • ក្អក
              • ឈឺបំពង់ក
                • ដង្ហើមខ្លី
                  • ហៀរសំបោរ
                    • បាត់បង់អារម្មណ៍ស្រង់ក្លិន ឬរសជាតិ

                      ក្នុងកាលៈទេសៈជាក់លាក់ខ្លះឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ដំណើរចង់ក្អួត ក្អួត និងចុះរាគក៏អាចជារោគសញ្ញាផងដែរ។

                      វីរុសកូរ៉ូណា (ខូវីដ-១៩) ភាគច្រើនទំនងជាឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈ ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងរោគ ការប៉ះពាល់វត្ថុ ឬផ្ទៃទាំងឡាយដែលចម្លងដោយមនុស្សមានវីរុសកូរ៉ូណា (ខូវីដ-១៩)។

                      ពេលណានិយោជិតធ្វើដំណើរជាមួយគ្នានៅក្នុងរថយន្ត ឬចែករំលែកការប្រើប្រាស់រថយន្ត វាអាចមានហានិភ័យនៃការដាក់ប៉ះពាល់។

                      និយោជកត្រូវតែផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមមានការបង្ការហានិភ័យដល់សុខភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុវត្ថិភាពទាក់ទងនឹងសក្តានុពលចំពោះការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

                      និយោជិតត្រូវតែយកចិត្តទុកដាក់ថែទាំដោយសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ ព្រមទាំងសុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀតនៅកន្លែងធ្វើការ ហើយសហការជាមួយនិយោជករបស់ពួកគេ  ដើម្បីបំពេញតាមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិ OHS ឆ្នាំ២០១៧។

                      ការណែនាំនេះរៀបរាប់ជាលម្អិត អំពីការរៀបចំដែលត្រូវបានស្នើឡើងសម្រាប់ការធ្វើដំណើរក្នុងរថយន្តធុនស្រាល (តិចជាង៤.៥តោន) សម្រាប់គោលបំណងការងារ ឧទាហរណ៍ ការធ្វើដំណើររវាង ឬនៅតាមការដ្ឋាននានា។ ការណែនាំនេះមិនគ្របដណ្តប់និយោជិតដែលធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការទេ។

                      ការកំណត់អត្តសញ្ញាណហានិភ័យ

                      និយោជកត្រូវកំណត់អត្តសញ្ញាណគ្រោះថ្នាក់ ហើយប្រសិនបើចាំបាច់ វាយតម្លៃកម្រិតនៃគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ពីការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។ នេះត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន និងនិយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                      ប្រភពនៃហានិភ័យនៃការដាក់និយោជិតឱ្យប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) អាចរួមមាន៖

                      • ការធ្វើដំណើរនៅពេលមានរោគសញ្ញាទូទៅដូចមានរៀបរាប់ខាងលើ។
                        • ការធ្វើដំណើរដោយអង្គុយក្បែរគ្នាក្នុងរថយន្ត
                          • ប្រើម៉ាស៊ីនត្រជាក់ដែលប្រើខ្យល់ដដែលឡើងវិញ
                            • ពេលវេលាចំណាយពេលនៅក្នុងរថយន្ត
                              • ផ្ទៃ ឬផ្នែកដែលប៉ះច្រើនដូចជាដៃទ្វារ កៅអី ខ្សែក្រវាត់សុវត្ថិភាព ទ្រនាប់កល់ក្បាល ដៃចង្កូត និងគម្របធុងប្រេងឥន្ធនៈ នៅពេលចាក់បំពេញប្រេងឥន្ធនៈ។
                                • ការចាប់កាន់របស់របរ ឧបករណ៍ និងគ្រឿងបរិក្ខារនៅក្នុង និងក្រៅរថយន្ត
                                  • ការប្រើប្រាស់រួមគ្នានៃកូនសោ iPads ឬអេក្រង់ប៉ះ ក្តារចុច ឧបករណ៍ចុះហត្ថលេខារបស់អតិថិជន សៀវភៅកំណត់ហេតុជាលាយលក្ខណ៍អក្សរណាមួយដែលមានប៊ិចប្រើប្រាស់រួមគ្នា ក៏ដូចជាផ្ទាំងបញ្ជាឧបករណ៍។

                                    ការគ្រប់គ្រងហានិភ័យ

                                    និយោជកត្រូវតែផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមបញ្ចូលទាំងកិច្ចការពារ និងកន្លែងណាដែលមិនអាចទប់ស្កាត់បាន កាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាពទាក់ទងការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩។ ជំហានដំបូងគឺត្រូវកំណត់កត្តាគ្រោះថ្នាក់ ហើយបន្ទាប់មក អនុវត្តការគ្រប់គ្រងហានិភ័យ ដោយប្រើវិធានការតាមលំដាប់នៃការគ្រប់គ្រងដើម្បីទប់ស្កាត់ការប៉ះពាល់ ឬកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

                                    វិធានការគ្រប់គ្រងគួរតែរួមបញ្ចូលការអនុវត្តប្រព័ន្ធការងារប្រកបដោយសុវត្ថិភាព ដើម្បីលុបបំបាត់ការធ្វើដំណើរដែលមិនចាំបាច់។ ប្រសិនបើការធ្វើដំណើរគឺចាំបាច់ នោះត្រូវធ្វើឱ្យមានគម្លាតរាងកាយជាអតិបរមា អនុវត្តអនាម័យល្អ និងបង្កើនការសម្អាតបរិស្ថាន។

                                    ពិគ្រោះយោបល់ជាមួយនិយោជិត

                                    និយោជកក៏មានកាតព្វកិច្ចដែរដើម្បីពិគ្រោះយោបល់ជាមួយនិយោជិត អ្នកម៉ៅការឯករាជ្យ និង HSRs ណាម្នាក់ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដោយផ្ទាល់ដល់ពួកគេ។ នេះរាប់បញ្ចូលទាំងការពិគ្រោះយោបល់ស្តីពីការកំណត់គ្រោះថ្នាក់ ឬហានិភ័យ និងការសម្រេចចិត្ត អំពីវិធីគ្រប់គ្រងហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។ ការពិគ្រោះយោបល់គួរតែបានធ្វើឡើង ស្របតាមនីតិវិធីពិគ្រោះយោបល់ណាមួយដែលបានឯកភាព។

                                    ប្រសិនបើនិយោជិតវិវត្តរោគសញ្ញា

                                    ប្រសិនបើនិយោជិតវិវត្តរោគសញ្ញាណាមួយនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនគួរធ្វើដំណើរក្នុងរថយន្តសម្រាប់ការងារទេ ហើយគួរតែ៖

                                    • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ ស្វែងឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់ពួកគេ ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងរបស់ DH ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ  1800 675 398 ហើយត្រូវធ្វើតេស្ត
                                      • ប្រាប់និយោជករបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានអនុវត្តនៅកន្លែងការងាររបស់ពួកគេ និងរក្សានិយោជករបស់ពួកគេឱ្យបានទាន់សភាពការណ៍ ប្រសិនបើស្ថានភាពរបស់ពួកគេផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើពួកគេទទួលបានការធ្វើរោគវិនិច្ឆ័យវិជ្ជមានវីរុសកូរ៉ូណា (ខូវីដ-១៩) )

                                        កាតព្វកិច្ចរបស់និយោជកដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងនឹងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមមានការធានាថា៖

                                        • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកមាន វីរុសកូរ៉ូណា (ខូវីដ-១៩) ស្របតាមព័ត៌មានដែលផ្តល់ដោយ DH
                                          • និយោជិតណាម្នាក់ដែលមិនមានសុខភាពល្អ មិនត្រូវមកកន្លែងធ្វើការ រួមមាននិយោជិតដែលបានធ្វើតេស្តរកមើលវីរុសកូរ៉ូណា (ខូវីដ-១៩) ឬអ្នកដែលបានធ្វើតេស្តវេជ្ជមានវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                            Notifiable incidents and COVID-19

                                            From 28 July 2020 new temporary regulations under the OHS Act specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of COVID-19 in the workplace. For more information see the guidance Notifiable incidents involving COVID-19.

                                            ការរក្សាគម្លាតរាងកាយ

                                            ការរក្សាគម្លាតរាងកាយយ៉ាងហោចណាស់១.៥ម៉ែត្រ គួរតែបានអនុវត្តនៅកន្លែងណាក៏ដោយដែលអាចធ្វើទៅបាន។ ប្រសិនបើមិនអាចធ្វើទៅបានទេ នោះគម្លាតរវាងមនុស្សត្រូវការពង្រីកជាអតិបរិមា ហើយគ្រប់វិធានការត្រួតពិនិត្យដែលអាចអនុវត្តបាន ដែលបានរាយខាងក្រោមចាំបាច់ត្រូវយកមកអនុវត្ត។

                                            ប្រសិនបើនិយោជិតអាចធ្វើការពីផ្ទះបាន ពួកគេត្រូវតែធ្វើការពីផ្ទះ។ និយោជកគួរពិចារណាថាតើការធ្វើដំណើរដែលទាក់ទងនឹងការងារអាចលុបចោលបានដែរឬអត់ ឧទាហរណ៍ ដោយការហៅទូរស័ព្ទតាមវីដេអូ ឬការប្រើទូរស័ព្ទ និងប្រដាប់បំពងសម្លេង(Teleconferencing)  ជាជាងការទាក់ទងដោយទល់មុខគ្នា។

                                            ប្រសិនបើមិនអាចលុបបំបាត់ការធ្វើដំណើរបានទេ និយោជកចាំបាច់ត្រូវពិនិត្យឡើងវិញ និងកែសម្រួលប្រព័ន្ធការងាររបស់ពួកគេដើម្បីធានាថា ចំនួននិយោជិតដែលធ្វើដំណើរក្នុង និងការប្រើប្រាស់រថយន្តរួមគ្នានៅកន្លែងធ្វើការ ត្រូវបានរក្សានៅអប្បបរមា។ ឧទាហរណ៍៖

                                            • ប្រើរថយន្តបន្ថែមទៀត ដើម្បីរក្សាចំនួននិយោជិតឲ្យនៅតិចនៅក្នុងមួយរថយន្តនៅពេលធ្វើដំណើរម្តងៗ
                                              • រៀបចំគម្រោងធ្វើដំណើរដែលមានលក្ខណៈតៗគ្នា រវាងកន្លែងធ្វើការ ឬការធ្វើដំណើរទាក់ទិននឹងការងារ
                                                • កាត់បន្ថយការប្រើរថយន្តនីមួយៗដោយនិយោជិតជាច្រើន - ដោយពិចារណាបែងចែករថយន្តដល់បុគ្គលម្នាក់ៗ (ឧទាហរណ៍ រក្សាទុកអ្នកបើកបរក្នុងរថយន្តដឹកទំនិញដដែល) ឬជាក្រុមនិយោជិតដែលមានចំនួនតិច ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល។

                                                  ដើម្បីសម្រេចបាននូវការរក្សាគម្លាតរាងកាយ ចំនួននិយោជិតគួរតែបានកំណត់ត្រឹមមួយនាក់ក្នុងការធ្វើដំណើរមួយតាមរថយន្ត កន្លែងណាដែលអាចធ្វើទៅបាន។ ប្រសិនបើមិនអាចទៅបានទេ ចំនួននិយោជិតនៅក្នុងរថយន្តមួយក្នុងដំណើរមួយ ចាំបាច់ត្រូវឱ្យមាន អប្បបរមា។ និយោជកចាំបាច់ត្រូវយកមកពិចារណា៖

                                                  • ទំហំរថយន្ត ចំនួនជួរកៅអី និងគម្លាតដែលអាចពង្រីកបានក្នុងចន្លោះរថយន្ត (ឧទាហរណ៍ អ្នកបើកបរដែលមានអ្នកដំណើរអង្គុយនៅខាងក្រោយ)
                                                    • រយៈពេលនៃការធ្វើដំណើរ
                                                      • វិធានការត្រួតពិនិត្យបន្ថែមនៅក្នុងការណែនាំនេះ។

                                                        សេចក្តីណែនាំ និងការបង្គាប់ច្បាស់លាស់គួរតែបានផ្តល់ឱ្យនិយោជិត ស្តីពីតម្រូវការទាក់ទងនឹងការរក្សាគម្លាតរាងកាយក្នុងប្រភេទរថយន្តដែលប្រើ។

                                                        ប្រសិនបើមាននិយោជិតច្រើនជាងម្នាក់ត្រូវធ្វើដំណើររួមគ្នាក្នុងរថយន្តមួយ រថយន្តនោះគួរតែមានការរៀបចំឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ សម្រាប់រយៈពេលនៃការធ្វើដំណើរ ឧទាហរណ៍ ដោយកំណត់ម៉ាស៊ីនត្រជាក់ទៅនឹងរំហូរខ្យល់ពីខាងក្រៅ (ជាជាងបក់រំហូរខ្យល់ដដែល) ហើយរក្សាបង្អួចឱ្យបើកបន្តិច ប្រសិនបើអាចអនុវត្តបាន។

                                                        ប្រសិនបើវិធានការត្រួតពិនិត្យបង្កើតឱ្យមានហានិភ័យសុខភាព និងសុវត្ថិភាពថ្មី និយោជកក៏ត្រូវគ្រប់គ្រងហានិភ័យទាំងនោះផងដែរ។ វិធានការរក្សាគម្លាតរាងកាយ អាចមានន័យថា៖

                                                        • រថយន្តការងារ ធ្វើដំណើរលើដងផ្លូវយ៉ាងញឹកញាប់
                                                          • និយោជិតច្រើននាក់កំពុងបើកបរ ហើយមានរយៈពេលយូរជាងធម្មតា (ប្រសិនបើបើកបរដោយខ្លួនឯង)

                                                            ដោយសារតែបញ្ហានេះ និយោជកចាំបាច់ត្រូវពិនិត្យឡើងវិញនូវនីតិវិធី និងគោលនយោបាយសម្រាប់ការថែរក្សារថយន្ត និងសុវត្ថិភាពអ្នកបើកបរ ដើម្បីធានាថា នីតិវិធីនិងគោលនយោបាយទាំងនោះមានប្រសិទ្ធភាព ហើយដោះស្រាយរាល់ហានិភ័យ OHS ដែលកើតឡើង នៅពេលនិយោជិតបើកបរក្នុងទិសដៅការងារ (ដូចជាភាពអស់កម្លាំងរបស់អ្នកបើកបរ)។

                                                            អនាម័យ

                                                            • ពិចារណាលើអ្នកបើកបរ និងអ្នកធ្វើដំណើរក្នុងរថយន្ត ដោយប្រើ និងត្រឡប់ទៅកាន់ទីតាំងអង្គុយដដែលនៅក្នុងរថយន្តដែលបានប្រើសម្រាប់វេនការងារ។ នេះរួមបញ្ចូលទាំងការកំណត់ការឆ្លាស់វេនអ្នកបើកបរ លើកលែងតែការបើកបររយៈពេលវែង។
                                                              • ធានាថានិយោជិតទាំងអស់អនុវត្តអនាម័យល្អ រួមទាំងការលាងសម្អាតដៃញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០វិនាទី ក្អក និងកណ្តាស់ទៅក្នុងក្រដាសអនាម័យ ឬក្នុងកែងដៃ ឬដៃអាវខាងលើ ហើយជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
                                                                • ផ្តល់ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុល នៅក្នុងរថយន្តទាំងអស់។
                                                                  • និយោជិតគួរលាងសម្អាត ឬធ្វើអនាម័យដៃរបស់ពួកគេ មុន និងក្រោយពេលប្រើប្រាស់រថយន្តម្តងៗ។
                                                                    • ផ្តល់ថង់ដែលអាចបិទមាត់បាននៅផ្នែកខាងមុខ និងខាងក្រោយរថយន្ត កន្លែងណាដែលសមស្រប ដើម្បីជួយឱ្យមានអនាម័យក្នុងការចោលសំរាម ដូចជាក្រដាសអនាម័យដែលបានប្រើហើយដោយបោះចោលភ្លាមៗ បន្ទាប់ពីប្រើរួច។ និយោជិតគួរប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ បន្ទាប់ពីពួកគេចោលកាកសំណល់របស់ពួកគេ ហើយយកថង់សំរាមរបស់ពួកគេទៅបោះចោល នៅពេលពួកគេចាកចេញពីរថយន្ត។
                                                                      • នៅកន្លែងណាដែលអាចធ្វើទៅបាន និយោជិតចាំបាច់ត្រូវផ្ទុក និងយកចេញរបស់របរផ្ទាល់ខ្លួន ឧបករណ៍ និងគ្រឿងបរិក្ខារដោយខ្លួនឯងផ្ទាល់។
                                                                        • និយោជិតគួរចៀសវាងបរិភោគនៅក្នុងរថយន្ត។
                                                                          • ប្រសិនបើត្រូវដឹកជញ្ជូនការចែកចាយទៅកន្លែងធ្វើការផ្សេងទៀត ត្រូវធ្វើអនាម័យដៃ មុន និងក្រោយពេលចាប់កាន់កញ្ចប់។

                                                                            ការសម្អាត

                                                                            • បង្កើនរបបសម្អាតរថយន្តដែលប្រើរួមគ្នា។ ធានាថាបានសម្អាតរថយន្ត បន្ទាប់ពីនិយោជិតបានប្រើប្រាស់ម្តងៗ ហើយផ្ទៃដែលប៉ះច្រើនត្រូវបានសម្អាត និងរម្ងាប់ជាទៀងទាត់ ឬមុនពេលរថយន្តត្រូវបានប្រើដោយមនុស្សម្នាក់ទៀត។
                                                                              • ប្រសិនបើការសម្អាតត្រូវបានអនុវត្តដោយនិយោជិត ត្រូវប្រាកដថាពេលវេលាសមស្របត្រូវបានបម្រុងទុកសម្រាប់ការងារនេះ។
                                                                                • សម្អាតរបស់របរ ឧបករណ៍ និងគ្រឿងបរិក្ខារដែលដឹកតាមរថយន្តឱ្យបានទៀងទាត់។ ជៀសវាងការប្រើប្រាសរួមគ្នានូវឧបករណ៍ និងគ្រឿងបរិក្ខារ កន្លែងណាដែលអាចធ្វើទៅបាន។ ប្រសិនបើត្រូវតែប្រើរួមគ្នា នោះត្រូវសម្អាត និងរម្ងាប់មេរោគរវាងអ្នកប្រើប្រាស់។

                                                                                  កាតព្វកិច្ចផ្លូវច្បាប់

                                                                                  និយោជកមានកាតព្វកិច្ចក្រោមច្បាប់ OHS ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ជារួមមានពួកគេត្រូវតែ៖

                                                                                  • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ។
                                                                                    • ផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                      • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                                                                        • ត្រួតពិនិត្យសុខភាពរបស់និយោជិត
                                                                                          • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក
                                                                                            • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស
                                                                                              • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់និយោជក មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តរបស់និយោជក
                                                                                                • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់។

                                                                                                  អ្នកដែលមានតួនាទីគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថាកន្លែងធ្វើការ និងមធ្យោបាយនៃការចូល និងចេញពីកន្លែងនោះមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។

                                                                                                  និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                                                                                  • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់
                                                                                                    • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់មនុស្សទាំងពួងដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយរបស់និយោជិតនៅកន្លែងធ្វើការ
                                                                                                      • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។

                                                                                                        ច្បាប់ OHS ផ្តល់ឱ្យ HSR នូវតួនាទីក្នុងការលើកឡើង និងដោះស្រាយបញ្ហា OHS ណាមួយជាមួយនិយោជករបស់ពួកគេ និងអំណាចដើម្បីលើកយកបញ្ហាថែមទៀត ប្រសិនបើចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលការណែនាំអំពីអំណាចសម្រាប់ HSRs។