ការគ្រប់គ្រងហានិភ័យនៃវីរុសកូរ៉ូណា (ខូវីដ-១៩)៖ ការពាក់ក្បាំងមុខនៅកន្លែងធ្វើការ

ព័ត៌មានអំពីការប្រើប្រាស់ក្បាំងមុខនៅតាមកន្លែងធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

  • បិទមិនឱ្យធ្វើការនៅលើទីតាំង
    • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
      • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

        ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

        រៀបចំផែនការ COVIDSafe

        វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

        ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

        អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

        តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

        មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

        ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

        អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្ពីរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ព្រមទាំងធានាអ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ផងដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

        ហេតុការណ៍ជុំវិញ

        ប្រធានមន្ត្រីសុខាភិបាលរដ្ឋវិចថូរៀ (CHO) បានណែនាំថាចាប់ពីម៉ោង១១.៥៩យប់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ មនុស្សគ្រប់រូបនៅរដ្ឋវិចថូរៀដែលមានអាយុលើសពី១២ឆ្នាំ ចាំបាច់ត្រូវពាក់ក្បាំងមុខនៅខាងក្រៅផ្ទះរបស់ពួកគេ។

        ការពាក់ក្បាំងមុខផ្តល់នូវរបាំងរាងកាយពីវីរុសកូរ៉ូណា (ខូវីដ-១៩) ដោយបង្ការការរាលដាលនៃដំណក់ទឹកដង្ហើមដែលបង្កើតនៅពេលនិយាយ ក្អក ឬកណ្តាស់ដែលជួយការពារអ្នកឯទៀតនៅក្នុងសហគមន៍។

        សម្រាប់ព័ត៌មានបន្ថែម សូមមើលតំណដែលទាក់ទងខាងក្រោម។

        ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យ

        ក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និយោជកត្រូវផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាព ដោយអនុវត្តវិធានការត្រួតពិនិត្យសមស្រប ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

        ការនេះអាចសម្រេចបានដោយអនុវត្តលំដាប់តំណែងនៃការគ្រប់គ្រង។ វិធានការត្រួតពិនិត្យដែលមានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយការចម្លងវីរុសកូរ៉ូណា (ខូវីដ-១៩) គឺដើម្បី៖

        • ដាក់រាងកាយឱ្យនៅដាច់ពីគេ ឧទាហរណ៍ ដោយធ្វើការពីផ្ទះកន្លែងណាដែលអាចអនុវត្តបានដោយសមរម្យ
          • រក្សាគម្លាតរាងកាយ១.៥ម៉ែត្រ
            • អនុវត្តអនាម័យល្អដោយលាងសម្អាតដៃរបស់អ្នកឱ្យបានហ្មត់ចត់ និងទៀងទាត់
              • ក្អក ឬកណ្តាស់ទៅក្នុងក្រដាសអនាម័យ ឬកែងដៃរបស់អ្នក
                • រក្សាទម្លាប់នៃការលាងសម្អាត និងការរម្ងាប់មេរោគឱ្យបានហ្មត់ចត់
                  • ពាក់ម៉ាស់មុខ ក្បាំងមុខ ខែល ឬរបាំងដែលសមរម្យ

                    CHO បានណែនាំថានិយោជកត្រូវតែចាត់វិធានការសមហេតុផលដើម្បីធានាថា និយោជិតត្រូវពាក់ក្បាំងមុខគ្រប់ពេលវេលា នៅពេលធ្វើការលើបរិវេណរបស់និយោជក។

                    នៅកន្លែងណាដែលការងារ ឬភារកិច្ចតម្រូវឱ្យប្រើប្រភេទក្បាំងមុខជាក់លាក់នៅកន្លែងធ្វើការ ទាំងនេះត្រូវតែផ្តល់ដោយនិយោជក។

                    កន្លែងណាដែលនិយោជិតស្វែងរកការផ្គត់ផ្គង់ និងប្រើក្បាំងមុខផ្ទាល់ខ្លួននៅកន្លែងធ្វើការ និយោជកត្រូវធានាថាខ្លួនកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ដែលរួមបញ្ចូលការផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាព។ នេះរួមបញ្ចូលទាំងការវាយតម្លៃហានិភ័យ ការធានាថាក្បាំងមុខមានសុវត្ថិភាព និងសមរម្យសម្រាប់កន្លែងការងារ និងសកម្មភាពការងារដែលកំពុងអនុវត្ត ដោយផ្តល់គោលនយោបាយ និងនីតិវិធីទាក់ទងនឹងការប្រើប្រាស់ក្បាំងមុខនៅកន្លែងធ្វើការ ហើយថានិយោជិត ឬអ្នកម៉ៅការឯករាជ្យទទួលបានព័ត៌មាន ការណែនាំ និងការបណ្តុះបណ្តាលក្នុងការប្រើក្បាំងមុខនៅកន្លែងធ្វើការដោយសុវត្ថិភាព។

                    ការពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs

                    និយោជិកត្រូវពិគ្រោះយោបល់ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ជាមួយនិយោជិត និងតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាព។ នេះរួមបញ្ចូលទាំងការពិគ្រោះយោបល់អំពីរបៀបប្រើម៉ាស់មុខ និងក្បាំងមុខដូចជាខែល ដែលអនុវត្តនៅកន្លែងធ្វើការ។

                    ការពិគ្រោះយោបល់ជាមួយនិយោជិតម្នាក់ៗ អាចតម្រូវឱ្យកំណត់ថាតើការពាក់ក្បាំងមុខគឺសមស្របសម្រាប់ពួកគេឬអត់ ដោយគិតពីស្ថានភាពសុខភាពណាមួយដែលពួកគេអាចមាន។ ឧទាហរណ៍ និយោជិតដែលមានបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត។

                    ការប្រើក្បាំងមុខនៅកន្លែងធ្វើការ

                    នៅកន្លែងណាដែលការងារ ឬភារកិច្ចតម្រូវឱ្យប្រើប្រភេទក្បាំងមុខជាក់លាក់នៅកន្លែងធ្វើការ ទាំងនេះត្រូវតែផ្តល់ដោយនិយោជក។

                    CHO បានណែនាំថានិយោជកត្រូវតែចាត់វិធានការសមហេតុផលដើម្បីធានាថា និយោជិតត្រូវពាក់ក្បាំងមុខគ្រប់ពេលវេលា នៅពេលធ្វើការនៅលើបរិវេណរបស់និយោជក។

                    និយោជិកមានកាតព្វកិច្ចសហការជាមួយសកម្មភាពរបស់និយោជកពួកគេ ដើម្បីអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់ OHS។

                    និយោជិតប្រហែលជាពាក់ឧបករណ៍ការពារដង្ហើម (RPE)  រួចស្រេចហើយដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងការងាររបស់ពួកគេ។ កន្លែងណាដែល RPE ត្រូវបានពាក់នៅកន្លែងធ្វើការ និយោជកត្រូវធ្វើការវាយតម្លៃហានិភ័យដើម្បីធានាថាកម្រិតនៃ RPE ដែលបានផ្តល់ អាចគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងការងាររបស់ពួកគេ រួមទាំងហានិភ័យនៃការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩។

                    ការណែនាំរបស់ CHO ក្នុងការពាក់ក្បាំងមុខ មិនត្រូវអនុវត្តចំពោះអ្នកដែលពិបាកដកដង្ហើម ឬស្ថានភាពសុខភាពផ្សេងទៀតដែលធ្វើឱ្យពិបាកពាក់នោះទេ។ និយោជកគួរតែស្វែងរកដំបូន្មានបន្ថែម ប្រសិនបើពួកគេមានការព្រួយបារម្ភអំពីភាពដែលងាយរងគ្រោះដល់និយោជិតពីការពាក់ការក្បាំងមុខ ឬមកកន្លែងធ្វើការ។ ឧទាហរណ៍ ដោយទូរស័ព្ទទៅ ខ្សែទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងរបស់ DH ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ។

                    ខែលការពារមុខអាចងាយស្រួលពាក់ជាងសម្រាប់បុគ្គលមួយចំនួន ដែលមានសមត្ថភាពដ៏មានកម្រិតក្នុងការពាក់ប្រភេទក្បាំងមុខ ឬម៉ាស់មុខផ្សេងទៀត។ ប្រសិនប្រើត្រូវប្រើខែលការពារមុខ ត្រូវប្រាកដថាវាបានរចនាឡើង ត្រឹមត្រូវដើម្បីគ្របលើម្ខាងផ្ទៃមុខ និងខាងក្រោមចង្កា។ ខែលការពារមុខដែលអាចប្រើឡើងវិញបានត្រូវតែបានលាងសម្អាត និងរម្ងាប់មេរោគឱ្យបានត្រឹមត្រូវបន្ទាប់ពីប្រើម្តងៗ។ ខែលការពារមុខដែលប្រើរួចបោះចោល គួរប្រើសម្រាប់ពាក់តែម្តងគត់ប៉ុណ្ណោះ។

                    វិធីត្រឹមត្រូវនៃការពាក់ក្បាំងមុខ ឬម៉ាស់មុខ

                    ក្បាំងមុខ ឬម៉ាស់មុខមានប្រសិទ្ធភាពប៉ុណ្ណោះពេលណាពាក់ និងថែរក្សាវាបានត្រឹមត្រូវ។ ឧទាហរណ៍ វាងាយស្រួលណាស់ដែលក្បាំងមុខបាត់បង់ប្រសិទ្ធភាពរបស់វា ប្រសិនបើពាក់មិនសមត្រូវ ប្រសិនបើប៉ះពាល់ផ្នែកខាងមុខ នៅពេលពាក់វា ឬប្រសិនបើមិនបានលាងសម្អាត ឬបោះចោលវាត្រឹមត្រូវ។

                    និយោជកក៏ត្រូវផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាលនិ ងការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការផងដែរអំពី៖

                    • ពេលណាត្រូវពាក់ម៉ាស់មុខ និង/ឬក្បាំងមុខ
                      • របៀបពាក់ម៉ាស់មុខ និង/ឬក្បាំងមុខឱ្យបានត្រឹមត្រូវ ដើម្បីធានាថាវាមានប្រសិទ្ធភាព
                        • តើអាចពាក់ម៉ាស់មុខ និង/ឬក្បាំងមុខរយៈពេលយូរប៉ុណ្ណា
                          • របៀបដោះចេញម៉ាស់មុខ និង/ឬក្បាំងមុខដោយសុវត្ថិភា ពរួមទាំងការផ្លាស់ប្តូម៉ាស់ក្នុងអំឡុងពេលប្តូរវេន
                            • របៀបរក្សាទុក និងលាងសម្អាតម៉ាស់មុខ និង/ឬក្បាំងមុខ ឬបោះចោលម៉ាស់ដែលប្រើតែម្តងគត់

                              វាមានសារៈសំខាន់ជាពិសេសក្នុងការផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្បាំងបាំងមុខដែលអាចប្រើឡើងវិញបាន (ដូចជាម៉ាស់ក្រណាត់) រួមទាំងការសម្អាត និងការរក្សាទុក។ ព័ត៌មានលម្អិតអំពីការប្រើប្រាស់ឱ្យបានត្រឹមត្រូវនៃក្បាំងមុខមាននៅលើវ៉ិបសៃថ៍របស់ DH។

                              និយោជកចាំបាច់ត្រូវផ្តល់គ្រឿងបរិក្ខារអនាម័យសមស្របសម្រាប់និយោជិតដើម្បីពាក់ និងដោះចេញក្បាំងមុខដោយសុវត្ថិភាព ដូចជាគ្រឿងបរិក្ខារកន្លែងលាងសម្អាតដៃ ឬទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុល។ កន្លែងណាដែលនិយោជកផ្តល់ម៉ាស់មុខ និង/ឬក្បាំងមុខដែលអាចប្រើឡើងវិញបាន ពួកគេក៏គួរតែផ្តល់គ្រឿងបរិក្ខារសម្រាប់លាងសម្អាតផងដែរ។

                              និយោជិតមានកាតព្វកិច្ចថែទាំសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ ដែលរួមមានការធ្វើតាមព័ត៌មាន ការណែនាំ និងការបណ្តុះបណ្តាលដែលបានផ្តល់អំពីរបៀបពាក់ម៉ាស់មុខ និង/ឬក្បាំងមុខ ឱ្យបានត្រឹមត្រូវ។

                              កាតព្វកិច្ចស្របច្បាប់

                              និយោជកមានកាតព្វកិច្ចក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ដែលរួមមានពួកគេត្រូវតែ៖

                              • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ រួមទាំងសុខភាពផ្លូវចិត្ត
                                • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                  • ត្រួតពិនិត្យសុខភាពរបស់និយោជិត
                                    • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក
                                      • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស
                                        • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់ខ្លួន មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តន៍របស់និយោជក
                                          • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់

                                            និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                            • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់
                                              • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់របស់មនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយរបស់និយោជិតនៅកន្លែងធ្វើការ
                                                • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។

                                                  ច្បាប់ OHS ផ្តល់ឱ្យ HSR នូវតួនាទីក្នុងការលើកឡើង និងដោះស្រាយបញ្ហា OHS ណាមួយជាមួយនិយោជករបស់ពួកគេ និងអំណាចដើម្បីលើកយកបញ្ហាថែមទៀត ប្រសិនបើចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលការណែនាំអំពីអំណាចសម្រាប់ HSRs។