ការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)៖ ឧស្សាហកម្មផលិតសាច់ និងបសុបក្សី

កិច្ចការពារ និងការត្រួតពិនិត្យការដាក់និយោជិតប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅក្នុងឧស្សាហកម្មផលិតសាច់ និងបសុបក្សី។

ការរឹតបន្តឹងដំណាក់កាលទី៤ សម្រាប់កន្លែងផលិតសាច់ អនុវត្តនៅទូទាំងរដ្ឋវិចថូរៀ

ខណៈពេលដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' កំពុងអនុវត្ត មណ្ឌលផលិត និងចែកចាយសាច់ ផលិតផលសាច់ ម្ហូបសាច់សមុទ្រ ស្ថិតនៅក្រោមការណែនាំសម្រាប់ប្រតិបត្តិការ និងកាតព្វកិច្ចជាក់លាក់ដែលបានដាក់កម្រិត។

នេះរាប់បញ្ចូលទាំងការកំណត់សមត្ថភាពផលិតកម្ម ការដាក់កម្រិតចំនួននិយោជិតធ្វើការនៅលើទីតាំងក្នុងពេលតែមួយ និងការបង្កើត ផែនការ COVIDSafe។

ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

រៀបចំផែនការ COVIDSafe ហានិភ័យខ្ពស់

គ្រប់កន្លែងផលិតសាច់ដែលកំពុងប្រតិបត្តិការនៅលើទីតាំងក្នុងរដ្ឋវិចថូរៀ ត្រូវបានតម្រូវឱ្យមានផែនការ COVIDSafe ហានិភ័យខ្ពស់ បន្ថែមលើផែនការ COVIDSafe។

ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្តចំពោះរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ក៏ដូចជាធានាថា អ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

វីរុសកូរ៉ូណា (ខូវីដ-១៩) និងឧស្សាហកម្មផលិតសាច់ និងបសុបក្សី

វីរុសកូរ៉ូណា (ខូវីដ-១៩) អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើមស្រាល ទៅធ្ងន់ធ្ងរ។ រោគសញ្ញាទូទៅបំផុតនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ដែលត្រូវបានគេរាយការណ៍មាន៖

 • គ្រុន
  • ញាក់ ឬបែកញើស
   • ក្អក
    • ឈឺបំពង់ក
     • ដង្ហើមខ្លី
      • ហៀរសំបោរ
       • បាត់បង់អារម្មណ៍ស្រង់ក្លិន
        • ហត់ ឬអស់កម្លាំង

         វីរុសកូរ៉ូណា (ខូវីដ-១៩) ភាគច្រើនទំនងជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ៖

         • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងរោគ
          • ការប៉ះពាល់វត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាដៃទ្វារ និងបង្កាន់ដៃ) ដែលឆ្លងដោយមនុស្សដែលមានមេរោគ

           និយោជិតនៅឧស្សាហកម្មផលិតសាច់ និងបសុបក្សីមិនបានដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) តាមរយៈផលិតផលសាច់ដែលពួកគេចាប់កាន់នោះទេ ទោះយ៉ាងណាក្តី វាមានសក្តានុពលចំពោះការកើនឡើងហានិភ័យនៃ ការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដោយសារមុខការដែលធម្មតាតម្រូវឱ្យមានអន្តរកម្មជិតស្និទ្ធរវាងនិយោជិត ដូចជាខ្សែសង្វាក់ផលិតកម្ម និងប្រភេទរហ័សនៃការងារ។

           ក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និយោជកមានកាតព្វកិច្ចដើម្បីផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព ហើយគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមមានកិច្ចការពារហានិភ័យដល់សុខភាព (រួមទាំងសុខភាពផ្លូវចិត្ត) និងសុវត្ថិភាពទាក់ទងនឹងសក្តានុពលចំពោះការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

           និយោជិតមានកាតព្វកិច្ចថែទាំសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ និងសុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀតនៅកន្លែងធ្វើការ ហើយសហការជាមួយនិយោជករបស់ពួកគេអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុលោមតាមច្បាប់ OHS ឬបទប្បញ្ញត្តិទាំងឡាយ។

           ការកំណត់អត្តសញ្ញាណហានិភ័យ

           និយោជកត្រូវកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងវាយតម្លៃកម្រិតនៃគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ពីការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការរបស់ពួកគេ។ នេះត្រូវធ្វើឡើយដោយមានការពិគ្រោះយោបល់ជាមួយអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន និងនិយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

           ក្រុមនិយោជិតនីមួយៗនៅកន្លែងធ្វើការ គួរតែបានគិតពិចារណាចាប់ពីការចែកចាយផលិតផលឆៅ ទៅផលិតផលចុងក្រោយ។ នេះអាចរាប់បញ្ចូលទាំងតំបន់ទាំងឡាយដូចជាកម្រាលសម្លាប់សត្វ កន្លែងពន្លាត់យកគ្រឿងក្នុង កន្លែងពន្លាត់យកឆ្អឹង កន្លែងផលិត កន្លែងវេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំង ចលនាម៉ាស៊ីនលើកទំនិញធ្ងន់ៗ  ការសម្អាត ការថែរក្សា និងបុគ្គលិកលក់ម្ហូបអាហារ។

           កត្តាចម្បងមួយចំនួនដែលអាចចូលរួមចំណែកការចម្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ទៅនិយោជិតនៅឧស្សាហកម្មផលិតសាច់ និងបសុបក្សីគឺ៖

           1. គម្លាតរវាងនិយោជិត

            ជារឿយៗ និយោជិតធ្វើការនៅក្បែរគ្នានៅតាមខ្សែសង្វាក់ផលិតកម្ម។ និយោជិតក៏អាចនៅក្បែរគ្នាដែរនៅទីតាំងផ្សេងទៀតដូចជាច្រកចូល/ចេញ ទៅរោងចក្រ ចំណុចកត់ត្រាម៉ោងចេញ/ចូលធ្វើការ បន្ទប់សម្រាក បន្ទប់លាងសម្អាត បន្ទប់លាងសម្អាតស្បែកជើងកវែង បន្ទប់ដាក់ឥវ៉ាន់មានសោ/បន្ទប់ផ្លាស់ប្តូរ បន្ទប់ងូតទឹក និងបង្គន់ ហើយនិងបន្ទប់លាងសម្អាតមុនពេលចូលទៅកាន់កម្រាលសម្លាប់សត្វ ឬបន្ទប់ផលិតសាច់។

           2. រយៈពេលនៃអន្តរកម្មជិតស្និទ្ធ

            ជាញឹកញយ និយោជិតអាចមានអត្តកម្មជិតស្និទ្ធជាមួយគ្នាក្នុងអំឡុងពេលយូរ។ ការបន្តអន្តរកម្មជិតស្និទ្ធជាមួយបុគ្គលដែលមានសក្តានុពលចម្លងរោគ អាចបង្កើនហានិភ័យនៃការចម្លងវីរុសកូរ៉ូណា (ខូវីដ-១៩)។

           3. ប្រភេទនៃអន្តរកម្មជិតស្និទ្ធ

            និយោជិតអាចត្រូវបានដាក់ប៉ះពាល់នឹងវីរុសឆ្លងតាមរយៈដំណក់ទឹកដង្ហើមនៅក្នុងខ្យល់ ឧទាហរណ៍ ពេលណានិយោជិតនៅក្នុងរោងចក្រដែលមានវីរុសហើយពួកគេក្អក ឬកណ្តាស់។ វាក៏អាចកើតមានផងដែរថា ការដាក់ប៉ះពាល់អាចកើតឡើងពីការប៉ះពាល់ផ្ទៃ ឬវត្ថុដែលមានភាពកខ្វក់ ដូចជាឧបករណ៍ ស្ថានីយការងារ ឬតុក្នុងបន្ទប់សម្រាក។

           4. កត្តាប្លែកផ្សេងទៀតដែលអាចបង្កើនហានិភ័យក្នុងចំណោមនិយោជិតផលិតសាច់ និងបសុបក្សី រួមមាន៖
            • ការអនុវត្តន៍ជាទូទៅនៅកន្លែងធ្វើការខ្លះនៃការដឹកជញ្ជូនរួមគ្នា ដូចជាឡានដឹកទំនិញ ឬយានយន្តដឹកអ្នកដំណើរជិះរួមគ្នា ការធ្វើដំណើរជិះឡានរួមគ្នា និងការដឹកជញ្ជូនសាធារណៈ។
            • ការទាក់ទងជាញឹកញាប់ជាមួយមិត្តរួមការងារនៅក្នុងសហគមន៍ ក្នុងតំបន់ដែលមានការចម្លងរោគក្នុងសហគមន៍ជាបន្តបន្ទាប់។

           ការត្រួតពិនិត្យហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)

           Face masks in workplaces

           Directions from the Victorian CHO about face masks are in place across Victoria. For more information see the guidance Managing COVID-19 risks: Face masks in workplaces.

           កន្លែងណាដែលមានហានិភ័យដល់សុខភាពត្រូវបានកំណត់នៅកន្លែងធ្វើការ និយោជកត្រូវតែលុបបំបាត់ហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ ក្នុងករណីដែលមិនអាចលុបបំបាត់ហានិភ័យបានទេ វាត្រូវតែបានកាត់បន្ថយ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

           និយោជកក៏មានកាតព្វកិច្ចដែរដើម្បីពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs (ប្រសិនបើមាន) ដល់កម្រិតដែលអាចអនុវត្តបាន ដោយសមហេតុផល លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ផ្ទាល់ដល់ពួកគេ។ នេះរាប់បញ្ចូលទាំងការពិគ្រោះយោបល់លើការសម្រេចចិត្ត អំពីវិធីគ្រប់គ្រងហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

           រាល់កន្លែងធ្វើការនឹងចាំបាច់ត្រូវបង្កើតផែនការពិសេសមួយដើម្បីកាត់បន្ថយហានិភ័យ ដោយណែនាំឱ្យមានវិធានការផ្សេងៗគ្នា។ ប្រភេទនៃវិធានការត្រួតពិនិត្យដែលតម្រូវ អាស្រ័យលើកម្រិតនៃហានិភ័យ ក៏ដូចជាភាពអាចរកបាន និងភាពសមស្របនៃការគ្រប់គ្រងសម្រាប់កន្លែងធ្វើការនីមួយៗ រួមទាំងតំបន់ការងារនីមួយៗ។

           ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ

           ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) និយោជកគួរតែពិចារណាការអនុវត្តដំណើរការដើម្បីត្រួតពិនិត្យនិយោជិត មុនពេលចូលទៅកន្លែងធ្វើការដើម្បីចាប់ផ្តើមវេនការងាររបស់ពួកគេ។ ដំណើរការនេះអាចរួមមាន៖

           • ការសួរនាំនិយោជិត ថាតើពួកគេបានធ្វើដំណើរ ឬមានទំនាក់ទំនងជាមួយករណីណាមួយដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ឬមានរោគសញ្ញាទូទៅណាមួយក្នុងរយៈពេល៤៨ម៉ោងកន្លងមក (សូមមើលបញ្ជីខាងលើ)
            • ធ្វើការត្រួតពិនិត្យសីតុណ្ហភាពជាមួយទែម៉ូម៉ែត្រដែលមិនបាច់ប៉ះ។ វាគួរតែត្រូវបានគេកត់សម្គាល់ដែរថា ការធ្វើតេស្តបែបនេះនឹងមិនប្រាប់ថាតើមនុស្សម្នាក់មានវីរុសកូរ៉ូណា (ខូវីដ-១៩) ឬក៏អត់នោះទេ។ មនុស្សម្នាក់អាចមានសីតុណ្ហភាពដោយហេតុផលផ្សេងទៀត ឬកំពុងប្រើប្រាស់ថ្នាំដែលកាត់បន្ថយសីតុណ្ហភាពរបស់ពួកគេ ឬអាចគ្មានរោគសញ្ញា។  ប្រសិនបើប្រើ ការត្រួតពិនិត្យសីតុណ្ហភាពគួរតែបានប្រើជាការណែនាំប៉ុណ្ណោះ រួមជាមួយឧបករណ៍ផ្សេងទៀតដើម្បីជួយក្នុងការសម្រេចចិត្ត។

             ឧបករណ៍សម្រាប់ធ្វើការត្រួតពិនិត្យសីតុណ្ហភាពចាំបាច់ត្រូវតែស្អាត និងអាចទុកចិត្តបាន ហើយពិធីការគួរតែបានធ្វើឡើងក្នុងករណីមានសីតុណ្ហភាពកើនឡើង។

             គោលនយោបាយ និងនីតិវិធីសម្រាប់ការត្រួតពិនិត្យនិយោជិតគួរតែបានបង្កើតឡើង ដោយពិគ្រោះយោបល់ជាមួយនិយោជិត HSRs និងអ្នកវិជ្ជាជីវៈវិជ្ជសាស្រ្តលើការងារ។

             ប្រសិនបើនិយោជិតម្នាក់នៅកន្លែងធ្វើការ ហើយមានរោគសញ្ញាវីរុសកូរ៉ូណា (ខូវីដ-១៩) និយោជកគួរតែផ្តល់ម៉ាស់ ពេលណាអាចធ្វើទៅបាន ហើយនិយោជិតនោះគួរតែត្រឡប់ទៅផ្ទះវិញភ្លាម ទូរស័ព្ទទៅខ្សែទូរស័ព្ទផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ 1800 675 398 ហើយអនុវត្តតាមការណែនាំស្តីពីការដាក់ឱ្យនៅដាច់ពីគេដែលមាននៅលើវ៉ិបសៃថ៍ DH។

             កាតព្វកិច្ចរបស់និយោជកក្នុងការលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមទាំងការធានាថា៖

             • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកគេបានឆ្លងមេរោគ យោងតាមព័ត៌មានដែលផ្តល់ដោយ DH
              • និយោជិតណាម្នាក់ដែលមិនស្រួលខ្លួន មិនត្រូវចូលមកកន្លែងធ្វើការទេ រួមទាំងនិយោជិតដែលបានធ្វើតេស្តរកមើលវីរុសកូរ៉ូណា (ខូវីដ-១៩) ឬអស់អ្នកដែលបានបញ្ជាក់ថាមានករណីនៃវីរុសកូរ៉ូណា (ខូវីដ-១៩)។

               Notifiable incidents and COVID-19

               From 28 July 2020 new temporary regulations under the OHS Act specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of COVID-19 in the workplace. For more information see the guidance Notifiable incidents involving COVID-19.

               ការរក្សាគម្លាតរាងកាយ

               វិធីមួយដែលវីរុសកូរ៉ូណា (ខូវីដ-១៩) ចម្លងរោគគឺតាមរយៈមនុស្សក្អក ឬកណ្តាស់ ដែលបណ្តាលឱ្យដំណក់ទឹកដង្ហើមចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ នេះហើយជាមូលហេតុនៃវិធីល្អបំផុតដើម្បីការពារអ្នកដទៃ គឺត្រូវអនុវត្តការរក្សាគម្លាតរាងកាយ។

               ការរក្សាគម្លាតរាងកាយមានន័យថា ការរក្សាគម្លាតយ៉ាងហោចណាស់១.៥ម៉ែត្ររវាងមនុស្ស នៅគ្រប់កន្លែងណាដែលអាចធ្វើទៅបាន។ រាល់ការប៉ុនប៉ងត្រូវតែបានធ្វើឡើងដើម្បីធានាថាគម្លាតយ៉ាងហោចណាស់១.៥ម៉ែត្ររវាងនិយោជិតត្រូវបានសម្រេច និងថែរក្សា។ ប្រសិនបើមិនអាចធ្វើទៅបាននៅក្នុងចន្លោះដែលហ៊ុមព័ទ្ធជុំវិញទេនោះ គួរតែមានជាមធ្យមមិនលើសពីមនុស្ស១នាក់លើផ្ទៃ៤ម៉ែត្រការ៉េ។

               ការរក្សាគម្លាតរាងកាយគួរតែអនុវត្ត និងលើកទឹកចិត្តឱ្យមាននៅកន្លែងផលិតសាច់ និងបសុបក្សី។ នេះរាប់បញ្ចូលទាំងជាន់រោងចក្រ ចំណុចចេញចូល គ្រឿងបរិក្ខារ (បង្គន់ និងបន្ទប់ផ្លាស់ប្តូរ) កន្លែងបរិភោគអាហារ និងជក់បារី និងនៅកន្លែងការប្រជុំ។

               វិធីដែលនិយោជក និងនិយោជិតអាចលើកទឹកចិត្តដល់ការរក្សាគម្លាតរាងកាយ រួមមាន៖

               • រៀបចំរចនាសម្ព័ន្ធតំបន់ការងាររួម ដើម្បីឱ្យនិយោជិតមានគម្លាតពីគ្នាយ៉ាងហោចណាស់១.៥ម៉ែត្រ ប្រសិនបើអាចធ្វើទៅបាន។ ការផ្លាស់ប្តូរក្នុងការអនុវត្តន៍ផលិតកម្មអាចចាំបាច់ ដើម្បីរក្សាគម្លាតសមស្របរវាងនិយោជិត។
                • ប្រើស្លាកសញ្ញាលើកម្រាល ដើម្បីផ្តល់ការណែនាំស្តីពីការរក្សាគម្លាតរាងកាយរវាងស្ថានីយការងារ។
                 • កែសម្រួលការរៀបតម្រឹមស្ថានីយការងារ ដើម្បីកុំឱ្យនិយោជិតធ្វើការទល់មុខគ្នា។
                  • កន្លែងណាដែលគម្លាត១.៥ម៉ែត្ររវាងនិយោជិតមិនអាចធ្វើទៅបានទេ ដំឡើងអេក្រង់ ឬបន្ទះប្លាស្ទិចនៅកន្លែងណាដែលអាចអនុវត្តបាន ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងដំណក់ទឹកដង្ហើមពីនិយោជិតម្នាក់ ទៅនិយោជិតម្នាក់ទៀត។ អេក្រង់ត្រូវឱ្យមានកម្ពស់ល្មមដើម្បីការពារសក្តានុពលនៃដំណក់ទឹកដង្ហើមពីការក្អក ឬកណ្តាស់ ទៅដល់និយោជិតផ្សេងទៀតដោយផ្ទាល់។
                   • ធានាថានិយោជិតម្នាក់ៗមានគ្រឿងបរិក្ខារ/ឧបករណ៍ផ្ទាល់ខ្លួន។
                    • នៅកន្លែងដែលមានតំបន់ជក់បារីត្រូវបានលៃទុកដោយឡែក ធានាថាអ្នកជក់បារីត្រូវរក្សាគម្លាតយ៉ាងហោចណាស់១.៥ម៉ែត្រពីគ្នា។ ការនេះអាចសម្រេចបានដោយបង្កើតស្លាកសញ្ញានៅលើបរិវេណ ហើយបើចាំបាច់ ពង្រីកតំបន់ជក់បារីដែលបានលៃទុកដោយឡែកនោះ។
                     • កាត់បន្ថយការកើនឡើងជាបណ្តើរៗនៃនិយោជិតដែលរង់ចាំចូល និងចេញពីកន្លែងធ្វើការ និងផ្នែកផ្សេងៗនៃកន្លែងធ្វើការដោយ៖
                      • បែងចែកទ្វារផ្សេងៗគ្នាសម្រាប់ច្រកចូល និងចេញនៅពេញទូទាំងកន្លែងធ្វើការ កន្លែងណាដែលអាចធ្វើទៅបាន
                      • ប្រើប្រពន្ធ័ចេញចូលទៅកាន់ទីតាំងដែលមិនអាចប៉ះគ្នា ហើយអាចចេញចូលបានយ៉ាងឆាប់រហ័ស
                      • ប្រើស្លាកសញ្ញាលើកម្រាល ដើម្បីផ្តល់ការណែនាំស្តីពីការរក្សាគម្លាតរាងកាយអប្បបរមានៅតាមច្រកចេញចូល
                     • ប្រសិនបើមានប្រើកង្ហាល់នៅកន្លែងធ្វើការ ដូចជាកង្ហាល់មានជើងរុញ ឬកង្ហាល់ដាក់ជាប់នៅនឹងកន្លែង ចូរកាត់បន្ថយខ្យល់បក់ពីកង្ហាល់ ពីនិយោជិតម្នាក់ដោយផ្ទាល់ នៅនិយោជិតម្នាក់ទៀត។
                      • រៀបចំបន្ទប់អាហារថ្ងៃត្រង់ដាច់ដោយឡែកសម្រាប់ក្រុមការងារ ប្រសិនបើអាចធ្វើទៅបាន។
                       • កំណត់កន្លែងសម្រាក និងកន្លែងអាហារថ្ងៃត្រង់បន្ថែមសម្រាប់និយោជិត ដូចជាបន្ទប់បណ្តុះបណ្តាល និងបន្ទប់សន្និសីទ ឬបន្ទប់ចល័ត។
                        • ផ្តល់ឱ្យនិយោជិតម្នាក់ៗនូវកៅអីអចិន្រ្តៃយ៍នៅក្នុងបន្ទប់អាហារថ្ងៃត្រង់។ កន្លែងណាដែលមិនអាចអនុវត្តបាន និយោជកត្រូវធានាឱ្យមានការជូតសម្អាត និងការរម្ងាប់មេរោគដែលសមស្របកើតឡើងរវាងការចេញចូលបន្ទប់ អាហារថ្ងៃត្រង់ដោយក្រុមផ្សេងៗគ្នា។
                         • ដំឡើងរបាំងនៅលើតុ និងរវាងកៅអីនៅក្នុងបន្ទប់អាហារថ្ងៃត្រង់។
                          • ដាក់កម្រិតមនុស្ស២នាក់សម្រាប់តុមួយដែលត្រូវអង្គុយនៅចុងតុនីមួយៗ លើកលែងតែសម្រេចបានគម្លាតកាន់តែឆ្ងាយ (យកកៅអីដែលនៅសេសសល់ចេញ) បើមិនដូច្នេះទេ ត្រូវដាក់បន្ថែមរបាំងបែងចែកនៅតុ។
                           • រៀបចំឱ្យមានពេលមកធ្វើការ ពេលចេញពីធ្វើការ និងពេលម៉ោងសម្រាកដែលមានលក្ខណៈតៗគ្នា កន្លែងណាដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការកកកុញមនុស្ស។
                            • ពិចារណាការបង្កើនពេលវេលាឃ្លាតឆ្ងាយពីគ្នារវាងវេនការងារ។
                             • បង្កើនគ្រឿងបរិក្ខារនៅតាមទីតាំង (រួមមានបង្គន់ចល័ត និងកន្លែងលាងសម្អាត) ប្រសិនបើតម្រូវឱ្យរក្សាគម្លាត១.៥ម៉ែត្រ។
                              • ញែកផ្នែកនៃកន្លែងអង្គុយដែលមានកៅអីអង្គុយ ដើម្បីធានាគម្លាត១.៥ម៉ែត្រ។
                               • បង្កើនចំនួនគ្រឿងបរិក្ខារលាងសម្អាតដៃ។
                                • បង្កើនចំនួនទីកន្លែងសម្រាប់ផ្លាស់ប្តូរ ឬអនុញ្ញាតឱ្យមានពេលវេលាច្រើនសម្រាប់ការផ្លាស់ប្តូរ ហើយពិចារណាពេលវេលាផ្លាស់ប្តូរ ដែលមានលក្ខណៈតៗគ្នា កន្លែងណាដែលអាចអនុវត្តបាន។
                                 • កាត់បន្ថយការផលិតក្នុងគោលបំណងបង្កើតពេលវេលាបន្ថែមដើម្បីកាត់បន្ថយចំនួនមនុស្សកកកុញ នៅបន្ទប់លាងសម្អាតស្បែកជើងកវែង និងបន្ទប់លាងសម្អាត ហើយនិងបន្ទប់ដាក់ឥវ៉ាន់មានសោ។
                                  • ផ្លាស់ប្តូរក្បាលម៉ាស៊ីនទឹកនៅតាមទីតាំងដែលដំណើរការដោយប្រើជង្គង់ ឬជើង បង្កើតរបាំងរវាងក្បាលម៉ាស៊ីនទឹក និងរវាងទុយោ ហើយប្រើកង្ហារបក់ផ្សែងដើម្បីកាត់បន្ថយសំណើមខ្ពស់។
                                   • បង្កើតជួរផ្លូវដើររតែមួយដែលមានស្លាកសញ្ញារៀងរាល់១.៥ម៉ែត្រ។
                                    • ធានាថាអ្នកត្រួតពិនិត្យ ឬអ្នកត្រួតពិនិត្យដែលបានចាត់តាំង លើកទឹកចិត្ត និងជួយសម្រួលដល់ការរក្សាគម្លាត ជាពិសេសនៅជាន់ផលិតសាច់ និងការលាងសម្អាតដៃ និងការប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ។
                                     • លើកទឹកចិត្តនិយោជិតឱ្យជៀសវាងការធ្វើដំណើរជិះឡានរួមគ្នា ប្រសិនបើអាចធ្វើទៅបាន។
                                      • ប្រសិនបើជាទូទៅការងារដំណើរការតែមួយវេនទេ ចូរពិចារណាបំបែកនិយោជិតទៅជាពីរវេន ប្រសិនបើអាចអនុវត្តបាន។
                                       • ពិចារណាផ្តល់ការឈប់សម្រាកបន្ថែម ពេលណាការឈប់សម្រាកគឺចាំបាច់ដោយសារតែខូវីដ-១៩។ នេះអាចកាត់បន្ថយហានិភ័យដែលនិយោជិតទៅធ្វើការពេលណាមិនស្រួលខ្លួន ដោយសារតែតម្រូវការខាងលុយកាក់។
                                        • ពិចារណាលើការដាក់ក្រុមការងារជាក្រុមតូចៗដើម្បីកាត់បន្ថយចំនួនមនុស្សខុសគ្នា ដែលនិយោជិតម្នាក់ៗធ្វើការនៅក្បែរគ្នា។ នេះអាចកាត់បន្ថយការឆ្លងរាលដាលនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ប្រសិនបើមានវត្តមាននៅកន្លែងធ្វើការ កាត់បន្ថយចំនួននិយោជិតដែលត្រូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ប្រសិនបើការដាក់ឱ្យនៅដាច់ដោយឡែកពីគេត្រូវបានតម្រូវ និងបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធផ្លាស់ប្តូរការងារណាមួយ (ដូចជាការបំបែកវេនការងារ)។
                                         • កត់ត្រាមុខតំណែងរបស់និយោជិតឱ្យបានរាល់ថ្ងៃ សម្រាប់គោលបំណងការពិនិត្យតាមដានទៅក្រោយវិញ។
                                          • បង្កើតការប្រាស្រ័យទាក់ទងជាប្រចាំដើម្បីពង្រឹងតម្រូវការរក្សាគម្លាតរាងកាយ និងវិធានការត្រួតពិនិត្យផ្សេងទៀត។ ការប្រជុំ ឬការបណ្តុះបណ្តាលទល់មុខគ្នាដែលមិនសំខាន់ណាមួយ គួរតែបានពន្យារពេល ឬលុបចោល។
                                           • ពិចារណាពិគ្រោះយោបល់ជាមួយវិស្វករកម្តៅ ការបញ្ចេញបញ្ចូលខ្យល់ និងម៉ាស៊ីនត្រជាក់ ដើម្បីធានាឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់នៅកន្លែងធ្វើការ ដើម្បីជួយកាត់បន្ថយសក្តានុពលការដាក់ប៉ះពាល់របស់និយោជិតឱ្យមានតិចបំផុត។
                                            • ការរំលាយកំហាប់ខ្យល់ចេញចូលក៏អាចប្រើបានដែរ នៅក្នុងតំបន់ដែលមាននិយោជិតឯទៀតមូលផ្តុំគ្នា ដូចជាបន្ទប់លាងសម្អាតស្បែកជើងកវែង និងបន្ទប់លាងសម្អាត ដើម្បីបន្ថយបរិស្ថានទាំងនោះ និងកាត់បន្ថយហានិភ័យដែលអាចកើតមាន។

                                             ប្រសិនបើវិធានការរក្សាគម្លាតរាងកាយបង្កើតឱ្យមានហានិភ័យសុខភាព និងសុវត្ថិភាពថ្មី និយោជកក៏ត្រូវគ្រប់គ្រងហានិភ័យទាំងនោះ ផងដែរ។

                                             DH និងក្រសួងសុខាភិបាលរដ្ឋាភិបាលអូស្ត្រាលីមានផ្ទាំងផ្សព្វផ្សាយ និងធនធានដទៃទៀតដែលមានគោលបំណងដើម្បីអប់រំ សាធារណជនអំពីវីរុសកូរ៉ូណា (ខូវីដ-១៩)។  ធនធានទាំងនេះអាចដាក់បាននៅក្នុងបរិស្ថានការងារដែលធ្វើការទល់មុខអតិថិជន (ឧទាហរណ៍ នៅតាមច្រកចូលកន្លែងធ្វើការ)។

                                             ឧទាហរណ៍នៃការអនុវត្តន៍គម្លាតរាងកាយ

                                             មិនល្អ

                                             និយោជិតស្ថិតនៅគម្លាត១.៥ម៉ែត្រពីគ្នា នៅក្បែរគ្នា ឬស្ថានីយការងារដែលធ្វើការទល់មុខគ្នា។

                                             Employees are within 1.5 metres of one another, side by side or facing workstations.

                                             ល្អ

                                             ការដាក់ឱ្យមានរបាំងរាងកាយ ដូចជារបាំងបែងចែកដែលដាក់និយោជិតឱ្យនៅដាច់ពីគ្នា។

                                             ប្រហែលជាត្រូវការកែសម្រួលរបាំងបែងចែកដើម្បីរួមបញ្ចូលជាមួយខ្សែសង្វាក់ផលិតកម្ម ឬគ្រឿងបរិក្ខារផលិតផ្សេងទៀត។

                                             Employees are spaced at least 1.5 metres apart, not facing one another. Other configurations may be used to achieve similar distancing between employees.

                                             ល្

                                             និយោជិតត្រូវបានដាក់ឱ្យនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ ដោយមិននៅទល់មុខគ្នា។

                                             អាចប្រើរចនាសម្ព័ន្ធផ្សេងទៀត ដើម្បីទទួលបានគម្លាតប្រហាក់ប្រហែលគ្នារវាងនិយោជិត។

                                             Physical barriers such as partitions, separate employees from each other. Partitions may need to be adjusted to integrate with the processing line or other manufacturing equipment.

                                             ល្អ

                                             ការដាក់ឱ្យមានរបាំងរាងកាយ ដូចជារបាំងបែងចែកដែលដាក់និយោជិតឱ្យនៅដាច់ពីគ្នា។

                                             ប្រហែលជាត្រូវការកែសម្រួលរបាំងបែងចែកដើម្បីរួមបញ្ចូលជាមួយខ្សែសង្វាក់ផលិតកម្ម ឬគ្រឿងបរិក្ខារផលិតផ្សេងទៀត រួមបញ្ចូលទាំងកន្លែងដែលនិយោជិតត្រូវការអនុវត្តភារកិច្ចបន្ដកន្ទុយគ្នា។

                                             ចំពោះភារកិច្ចដែលអនុវត្តដោយបន្ដកន្ទុយគ្នា ដែលមាននិយោជិតឆ្លងកាត់គ្នាពីមួយទៅមួយ អាចដាក់របាំងបែងចែកដើម្បីការពារ និយោជិត ខណៈពេលដែលអនុញ្ញាតឱ្យសម្ភារៈធ្វើដំណើរការឆ្លងកាត់កន្លែងនោះបាន។

                                             Image shows employees needing to work in tandem and positions of partitions as recommended.

                                             ប្រភព៖ រូបភាពទាំងនេះបានកែសម្រួលចេញពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC), ជំងឺវីរុសកូរ៉ូណា ២០១៩ (ខូវីដ-១៩), ឧស្សាហកម្មវេចខ្ចប់សាច់ និងបសុបក្សី៖ ការណែនាំបណ្តោះអាសន្នពី CDC និងរដ្ឋបាលសុខភាព និងសុវត្ថិភាពការងារ (OHSA)។

                                             អនាម័យ

                                             ការសម្អាតបរិស្ថានការងារ

                                             ចំនួនពេលវេលានៃវីរុសកូរ៉ូណា (ខូវីដ-១៩) រស់រានមានជីវិតលើវត្ថុ និងផ្ទៃដែលគ្មានជីវិត គឺប្រែប្រួល។ ការសម្អាតបរិស្ថានការងារ គឺជាវិធីមួយដើម្បីកម្ចាត់មេរោគ។

                                             អនុវត្តតាមដំបូន្មានរបស់ DH អំពីការលាងសម្អាត - សូមមើលឯកសារស្តីពី 'ការលាងសម្អាត និងការរម្ងាប់មេរោគដើម្បីកាត់បន្ថយ ការចម្លងជំងឺខូវីដ-១៩' នៅលើទំព័ររបស់ DH អាជីវកម្ម និងឧស្សាហកម្ម - ជំងឺវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                             គួរតែបានបង្កើនរបបសម្អាតធម្មតា រួមទាំងនៅចុងវេនការងារនីមួយៗ។ លើសពីនេះទៀត៖

                                             • ធានាថាផ្ទៃដែលប៉ះញឹកញាប់ត្រូវបានលាងសម្អាត ហើយរម្ងាប់មេរោគជាប្រចាំជាមួយសាប៊ូ ឬថ្នាំរម្ងាប់មេរោគដែលសមស្រប។
                                              • លាងសម្អាត និងរម្ងាប់មេរោគវត្ថុផ្ទាល់ខ្លួនដែលប្រើប្រាស់នៅកន្លែងធ្វើការឱ្យបានញឹកញាប់ ដូចជាវេនតា និងទូរស័ព្ទ។
                                               • លាងសម្អាតស្បែកជើងកវែង និងបន្ទប់លាងសម្អាត (រួមទាំងទុយោ) បន្ទាប់ពីការឈប់សម្រាកធំៗ។
                                                • គ្រឿងបរិក្ខារនៅកន្លែងធ្វើការរួមមានផ្ទះបាយ បន្ទប់អាហារថ្ងៃត្រង់ កន្លែងប្រើរួមគ្នា បន្ទប់ផ្លាស់ប្តូរ បង្គន់ កន្លែងងូតទឹកក្រោមផ្កាឈូក ក្បាលម៉ាស៊ីនផឹកទឹក និងម៉ាស៊ីនលក់ស្វ័យប្រវត្តិ តែត្រូវបានលាងសម្អាត និងរម្ងាប់មេរោគ ហើយការសម្អាតនេះគួរតែកើនឡើងឱ្យបានញឹកញាប់។

                                                 ការគ្រប់គ្រងលើការលាងសម្អាត និងអនាម័យបន្ថែមដែលអាចតម្រូវ រួមមាន៖

                                                 • ធានាថាផ្ទៃទាំងឡាយត្រូវបានសម្អាត ប្រសិនបើនិយោជិតរាលដាលដំណក់ទឹកដង្ហើម (ដូចជាកណ្តាស់ ក្អក ឬក្អួត)។
                                                  • ធានាថាអ្នកដែលកំពុងធ្វើការសម្អាត ពាក់ស្រោមដៃ និងធ្វើតាមការណែនាំរបស់អ្នកផលិតដើម្បីប្រើប្រាស់ PPE។ ឧទាហរណ៍ និយោជិតប្រហែលជាត្រូវការពាក់វ៉ែនតាសុវត្ថិភាព នៅពេលប្រើសារធាតុគីមីមួយចំនួន។ កន្លែងណាដែលអាចធ្វើទៅបាន ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹក បន្ទាប់ពីការលាងសម្អាត ឬបើមិនអាចធ្វើទៅបានទេ ប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុល។
                                                   • ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុល គួរតែដាក់ឱ្យមាននៅពេញទូទាំងកន្លែងធ្វើការ។
                                                    • ផ្តល់ធុងសំរាមមានគម្របបិទជិតនៅក្នុងទីតាំងសមស្រប សម្រាប់និយោជិតដើម្បីបោះចោលសំរាមប្រកបដោយអនាម័យ ដូចជាក្រដាសអនាម័យដែលប្រើរួចឱ្យបានភ្លាមៗ បន្ទាប់ពីប្រើរួច។
                                                     • ផ្តល់ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុលសម្រាប់និយោជិតប្រើប្រាស់ បន្ទាប់ពីពួកគេបោះចោលកាកសំណល់របស់ពួកគេ។
                                                      • ពេលណាសម្លៀកបំពាក់របស់និយោជិតត្រូវបានបោកគក់នៅកន្លែងធ្វើការ គួរតែដាក់មានឱ្យនីតិវិធីសមស្រប ហើយត្រូវពិនិត្យឡើងវិញដើម្បីធានាបាននូវប្រសិទ្ធភាព។
                                                       • ពិចារណាការបង្កើនប្រើប្រាស់ខ្យល់អាកាសស្រស់ (ខាងក្រៅ) ហើយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងតំបន់ប្រើរួមគ្នា។

                                                        សម្រាប់ព័ត៌មានបន្ថែមអំពីការលាងសម្អាត សូមមើលឯកសារស្តីពី 'ការលាងសម្អាត និងការរម្ងាប់មេរោគដើម្បីកាត់បន្ថយការចម្លង ជំងឺខូវីដ-១៩' នៅលើទំព័ររបស់ DH អាជីវកម្ម និងឧស្សាហកម្ម - ជំងឺវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                                        អនាម័យរបស់និយោជិត

                                                        ធានាថានិយោជិតទាំងអស់អនុវត្តអនាម័យល្អ រួមទាំង៖

                                                        • ការលាងសម្អាតដៃញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់២០វិនាទី រួមទាំងមុនពេល និងក្រោយពេលបរិភោគ និងការទៅបង្គន់
                                                         • គ្របការក្អក និងកណ្តាស់ជាមួយកែងដៃ ឬក្រដាសអនាម័យ
                                                          • ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់
                                                           • បោះចោលក្រដាសអនាម័យភ្លាមៗទៅក្នុងធុងសំរាម បន្ទាប់មកលាងសម្អាតដៃ
                                                            • ប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុល
                                                             • លាងសម្អាត និងរម្ងាប់មេរោគលើផ្ទៃ និងឧបករណ៍ប្រើរួមគ្នាបន្ទាប់ពីប្រើរួច
                                                              • ការដាក់កម្រិតទំនាក់ទំនងជាមួយអ្នកដទៃ រួមទាំងការចាប់ដៃរលាក់

                                                               និយោជកគួរធានាថាកន្លែងគ្រឿងបរិក្ខារនៅបន្ទប់លាងសម្អាតសម្រាប់និយោជិត មានគ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់អនាម័យល្អ រួមមានទឹកបង្ហូរស្អាតចេញពីក្បាលម៉ាស៊ីន ហើយមានសាប៊ូ ទឹកស្អាត កន្សែងក្រដាសសម្រាប់ប្រើតែម្តង ឬម៉ាស៊ីនសម្ងួតដៃ និងក្រដាសបង្គន់គ្រប់គ្រាន់។ ត្រូវរក្សាវត្ថុទាំងនេះឱ្យបានស្អាត ស្តុកនៅកន្លែងត្រឹមត្រូវ និងមានដំណើរការល្អ។

                                                               និយោជកក៏គួរតែផ្តល់ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុលយ៉ាងហោចណាស់៦០ភាគរយ ប្រសិនបើពុំអាចរកបានសាប៊ូ និងទឹកភ្លាមៗទេ។ គួរតែដាក់ទឹកថ្នាំអនាម័យជូតសម្អាតដៃនៅតាមកន្លែងជាច្រើន ដើម្បីលើកទឹកចិត្តអនាម័យដៃ។ ប្រសិនបើអាចធ្វើបាន សូមជ្រើសរើសស្ថានីយទឹកថ្នាំអនាម័យជូតសម្អាតដៃដែលមិនបាច់ប៉ះពាល់។

                                                               និយោជកក៏គួរតែពិចារណាវិធីផ្សេងទៀតដែរ ដើម្បីលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ដូចជា៖

                                                               • បង្កើតឱ្យមានការឈប់សម្រាកខ្លីៗបន្ថែមទៅក្នុងគម្រោងពេលវេលារបស់និយោជិត ដើម្បីបង្កើនភាពញឹកញាប់ដែលនិយោជិតអាចលាងសម្អាតដៃរបស់ពួកគេ
                                                                • បន្តពេលឈប់សម្រាកតាមវេនបច្ចុប្បន្ន ដើម្បីឱ្យនិយោជិតមានពេលអនុវត្តនីតិវិធីអនាម័យត្រឹមត្រូវ
                                                                 • ផ្តល់ក្រដាសអនាម័យ និងធុងសំរាមដែលគ្មានការប៉ះពាល់ (ឧទាហរណ៍ ប្រើឈ្នាន់ជើងដើម្បីបើកគម្រប) សម្រាប់និយោជិតប្រើប្រាស់
                                                                  • អប់រំនិយោជិតថាការជក់បារី និងការជក់បារីដែលគ្មានផ្សែង អាចនាំឱ្យកើនឡើងនូវមានសក្តានុពលនៃការប៉ះពាល់រវាងដៃ និងមាត់ដែលកខ្វក់ ហើយការជៀសវាងផលិតផលទាំងនេះ អាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគ។
                                                                   • អប់រំនិយោជិតកុំឱ្យចែកចាយរបស់របរដូចជាដបទឹក ឬបារី
                                                                    • កាត់បន្ថយចំនួននៃចំណុចប៉ះពាល់សម្រាប់និយោជិត ឧទាហរណ៍ ដោយទុកទ្វារចេញចូលឱ្យនៅបើកចំហ កន្លែងណាដែលសមរម្យ

                                                                     និយោជិតគួរតែទទួលបានការអប់រំដើម្បីចៀសវាងការប៉ះពាល់មុខរបស់ពួកគេ រួមទាំងភ្នែក ច្រមុះ និងមាត់ជាពិសេស រហូតទាល់តែបន្ទាប់ពីគេបានលាងដៃរបស់ពួកគេយ៉ាងហ្មត់ចត់នៅពេលបញ្ចប់ការងារ និង/ឬបន្ទាប់ពីបានដោះចេញនូវឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)។

                                                                     ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)

                                                                     PPE គឺជាមធ្យោបាយការពារចុងក្រោយ។

                                                                     ក្នុងករណីខ្លះ ដោយសារហានិភ័យនៃការដាក់ប៉ះពាល់នឹងដំណក់ទឹកដង្ហើមដែលនៅសេសសល់ បន្ទាប់ពីការត្រួតពិនិត្យខាងលើ (រាប់បញ្ចូលទាំងគម្លាតរាងកាយ និងការប្រើប្រាស់របាំង) ត្រូវបានពិចារណា ហើយអនុវត្ត ឬប្រសិនបើមិនអាចអនុវត្តបានទេ ត្រូវផ្តល់ម៉ាស់ ឬខែលការពារមុខដែលសមស្រប។ ឧទាហរណ៍ តំបន់ការងារមួយចំនួន (ពោលគឺតំបន់កម្រាលសម្លាប់សត្វ) នៅកន្លែងធ្វើការដែលបានរៀបចំចាស់ ឬមិនបានល្អ ក្នុងរយៈពេលខ្លី មិនអាចអនុញ្ញាតឱ្យមានគម្លាតរាងកាយ និងរបាំងសមស្របដើម្បីការពារការឆ្លងដោយសារការខ្ទាត/ ដំណក់ទឹកដង្ហើម (ដូចជាការក្អក និងកណ្តាស់)។

                                                                     ម៉ាស់សមស្របរួមមានឧបករណ៍ដកដង្ហើម (ដែលបំពេញតាមស្តង់ដារអូស្ត្រាលី/ញូវហ៊្សេឡឹន លើឧបករណ៍ការពារផ្លូវដង្ហើម (AS/NZS 1716:2012) ឬប្រហាក់ប្រហែលរបស់វា) និងម៉ាស់វះកាត់ ដោយកត់សម្គាល់ថាម៉ាស់វះកាត់ដែលមានលក្ខណៈគ្រប់គ្រាន់ ហើយឧបករណ៍ដកដង្ហើម គួរតែបានបម្រុងទុកសម្រាប់នីតិវិធីថែទាំសុខភាពដោយអ្នកឯកទេស។

                                                                     កន្លែងណាដែល PPE (ដូចជាម៉ាស់ ឬខែលការពារមុខ) កំពុងត្រូវបានពឹងផ្អែកលើ ជាវិធានការត្រួតពិនិត្យ៖

                                                                     • និយោជកត្រូវធានាថា មានដាក់ PPE គ្រប់គ្រាន់នៅនឹងកន្លែង ហើយងាយស្រួលនឹងយកប្រើប្រាស់បាន
                                                                      • ចាំបាច់ត្រូវផ្តល់ការបណ្តុះបណ្តាលលើការប្រើប្រាស់ និងថែទាំ PPE ជាមួយការត្រួតពិនិត្យដើម្បីធានាថាវាត្រូវបានប្រើប្រាស់ត្រឹមត្រូវ
                                                                       • ម៉ាស់ដែលប្រើរួចបោះចោល គួរតែបានបោះចោលបន្ទាប់ពីមានការដាច់រហែក
                                                                        • ម៉ាស់ដែលប្រើរួចមិនបោះចោល ចាំបាច់ត្រូវសម្អាត ហើយរក្សាទុកឱ្យបានត្រឹមត្រូវនៅពេលឈប់សម្រាករយៈពេលខ្លី
                                                                         • ខែលការពារមុខ ឬវ៉ែនតាសុវត្ថិភាពដែលអាចប្រើឡើងវិញបានត្រូវតែបានលាងសម្អាត និងរម្ងាប់មេរោគឱ្យបានត្រឹមត្រូវបន្ទាប់ពីប្រើម្តង ៗ

                                                                          ការដឹកជញ្ជូនទំនិញ អ្នកម៉ៅការ និងភ្ញៀវចូលមកកន្លែងធ្វើការ

                                                                          • ដំណើរទស្សកិច្ចដែលមិនចាំបាច់មកកាន់កន្លែងធ្វើការ គួរតែបានលុបចោល ឬពន្យារពេល។
                                                                           • កាត់បន្ថយចំនួននិយោជិតដែលចូលមកកន្លែងដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការឱ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន។
                                                                            • អ្នកបើកឡានដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការផ្សេងទៀតដែលត្រូវការមកកន្លែងធ្វើការដើម្បីធ្វើការថែទាំ ឬជួសជុល ឬអនុវត្តសកម្មភាពចាំបាច់ផ្សេងៗទៀត គួរតែបានផ្តល់ការណែនាំយ៉ាងច្បាស់លាស់ពីតម្រូវការ ខណៈពេលពួកនៅលើទីតាំងការងារ។
                                                                             • ធានាថាមានគ្រឿងបរិក្ខារលាងសម្អាតដៃ ឬប្រសិនបើមិនអាចធ្វើទៅបានទេ ទឹកថ្នាំអនាម័យលាងសម្អាតដៃដែលមានជាតិអាល់កុល គឺអាចរកបានសម្រាប់និយោជិតបន្ទាប់ពីបានចាប់កាន់ទំនិញដោយផ្ទាល់។
                                                                              • ណែនាំអ្នកដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការដែលបើកចូលមក ឱ្យរក្សានៅក្នុងយានយន្ត ហើយប្រើវិធីសាស្រ្តដែលពុំប៉ះពាល់រាងកាយគ្នា ដូចជាទូរស័ព្ទចល័ត ដើម្បីទំនាក់ទំនងជាមួយនិយោជិត កន្លែងណាក៏ដោយដែលអាចធ្វើទៅបាន។
                                                                               • ណែនាំអ្នកដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការដែលបើកចូលមក ឱ្យប្រើទឹកថ្នាំអនាម័យលាងសម្អាតដៃដែលមានជាតិអាល់កុល មុនពេលដឹកជញ្ជូនផលិតផលដែលបានចាប់កាន់។
                                                                                • ប្រើ និងស្នើសុំឱ្យអ្នកដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការប្រើក្រដាសស្នាមអេឡិចត្រូនិច តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយអន្តរកម្មខាងរាងកាយ។ ប្រសិនបើអាចធ្វើទៅបាន រៀបចំជម្រើសជំនួសដើម្បីតម្រូវហត្ថលេខា។ ឧទាហរណ៍ មើលថាតើការបញ្ជាក់តាមអ៊ីម៉េល ឬរូបថតទំនិញដែលផ្ទុក ឬទំនិញដែលយកចេញ អាចទទួលយកជាភ័ស្តុតាងនៃការដឹកជញ្ជូន ឬការប្រមូលឬអត់ (ដែលអាចអនុវត្តបាន)។

                                                                                 ការប្រាស្រ័យទាក់ទង និងសុខុមាលភាពរបស់និយោជិត

                                                                                 និយោជកត្រូវតែពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs (ប្រសិនបើមាន) លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ ផងដែរនោះ និយោជកគួរតែ៖

                                                                                 • ផ្តល់ជូនព័ត៌មានទាន់បច្ចុប្បន្នភាពដល់និយោជិតទាំងអស់ ក្នុងទម្រង់ដែលពួកគេអាចយល់បានយ៉ាងងាយស្រួល (ឧទាហរណ៍ ភាសារបស់ពួកគេ) និងក្នុងទម្រង់ជាច្រើន (ឧទាហរណ៍ អ៊ីម៉េល ផ្ទាំងរូបភាព ពាក្យសំដី) រួមទាំងនិយោជិតដែលកំពុងឈប់សម្រាកពីការងារ អ្នកម៉ៅការ និងអ្នកធ្វើការម្ដងម្កាល
                                                                                  • ធានាថាមានផែនការសម្រាប់ប្រើប្រាស់នៅគ្រាអាសន្នដាក់នៅនឹងកន្លែង សម្រាប់និយោជិតដែលធ្វើការជំនួសនៅពេលចាំបាច់

                                                                                   កាតព្វកិច្ចស្របច្បាប់

                                                                                   និយោជកមានកាតព្វកិច្ចក្រោមច្បាប់ OHS ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ដែលរួមមានពួកគេត្រូវតែ៖

                                                                                   • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                    • ផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                     • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                                                                      • ត្រួតពិនិត្យសុខភាពនិយោជិតរបស់និយោជក
                                                                                       • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក
                                                                                        • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស
                                                                                         • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់និយោជក មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តន៍របស់និយោជក។
                                                                                          • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់

                                                                                           អ្នកដែលមានតួនាទីគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថាកន្លែងធ្វើការ និងមធ្យោបាយនៃការចូល និងចេញពីកន្លែងនោះមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។

                                                                                           និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                                                                           • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់
                                                                                            • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់មនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយ របស់និយោជិតនៅកន្លែងធ្វើការ
                                                                                             • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។

                                                                                              ឯកសារយោង

                                                                                              មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC), ជំងឺវីរុសកូរ៉ូណា ២០១៩ (ខូវីដ-១៩), ឧស្សាហកម្មវេចខ្ចប់សាច់ និងបសុបក្សី៖ ការណែនាំបណ្តោះអាសន្នពី CDC និងរដ្ឋបាលសុខភាព និងសុវត្ថិភាពការងារ (OHSA)។