ការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩៖ ឧស្សាហកម្មសំណង់

ព័ត៌មានអំពីការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩ នៅកន្លែងការងារសំណង់។

ការរឹតបន្តឹងដំណាក់កាលទី៤ សម្រាប់កន្លែងការងារសំណង់នៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត កន្លែងការងារសំណង់ត្រូវស្ថិតនៅក្រោមការណែនាំសម្រាប់ ប្រតិបត្តិការដែលបានរឹតបន្តឹង និងកាតព្វកិច្ចជាក់លាក់។

នេះរាប់បញ្ចូលទាំងការកំណត់ចំនួននិយោជិតនៅលើទីតាំងក្នុងពេលតែមួយ ការកំណត់ការធ្វើចលនារវាងទីតាំងផ្សេងៗគ្នា និងការបង្កើត ផែនការ COVIDSafe ហានិភ័យខ្ពស់ បន្ថែមលើផែនការ COVIDSafe ។

ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

រៀបចំផែនការ COVIDSafe ហានិភ័យខ្ពស់

គ្រប់កន្លែងការងារសំណង់ដែលកំពុងប្រតិបត្តិការក្រោមការរឹតបន្តឹងដំណាក់កាលទី៤  'ស្នាក់នៅផ្ទះ' ត្រូវបានតម្រូវឱ្យមានផែនការ COVIDSafe ហានិភ័យខ្ពស់ បន្ថែមលើផែនការ COVIDSafe។

សម្រាប់កន្លែងការងារសំណង់ដែលកំពុងប្រតិបត្តិការក្រោមការរឹតបន្តឹងដំណាក់កាលទី៣  'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំ ឱ្យមានផែនការ COVIDSafe។

ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្តចំពោះរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ក៏ដូចជាធានាថា អ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

ជំងឺខូវីដ-១៩ និងឧស្សាហកម្មសំណង់

មេរោគវីរុសកូរ៉ូណា អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើមស្រាល ទៅធ្ងន់ធ្ងរ។ រោគសញ្ញាទូទៅបំផុតនៃវីរុសកូរ៉ូណា (ជំងឺខូវីដ-១៩) ដែលត្រូវបានគេរាយការណ៍មាន៖

 • គ្រុន
  • ពិបាកដកដង្ហើម និងការបាត់ដង្ហើម
   • ក្អក
    • ឈឺបំពង់ក
     • ហត់ ឬអស់កម្លាំង

      ជំងឺខូវីដ-១៩ភាគច្រើន ទំនងជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ៖

      • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងរោគ
       • ការប៉ះពាល់វត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាដៃទ្វារ ឬតុ) ដែលចម្លងដោយមនុស្សដែលមានមេរោគ

        ដោយសារតែការធ្វើការនៅជិតមនុស្សផ្សេងទៀត និងសក្តានុពលក្នុងការប៉ះពាល់នឹងផ្ទៃដែលមានសក្តានុពលកខ្វក់ ចាំបាច់ត្រូវចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ប៉ះពាល់ដល់និយោជិត ដែលធ្វើការនៅក្នុងឧស្សាហកម្មសំណង់។

        និយោជកមានកាតព្វកិច្ចផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមបញ្ចូលទាំងកិច្ចការពារ និងកន្លែងណាដែលមិនអាចទប់ស្កាត់បាន កាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាពទាក់ទងការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩។

        និយោជិតមានកាតព្វកិច្ចថែទាំសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ និងសុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀតនៅកន្លែងធ្វើការ ហើយសហការជាមួយនិយោជករបស់ពួកគេអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុលោមតាមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ឬបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS)។

        ព័ត៌មានបន្ថែមអំពីកាតព្វកិច្ចរបស់និយោជក និងនិយោជិតមានចែងខាងក្រោម (សូមមើលកាតព្វកិច្ចស្របច្បាប់)។

        សម្រាប់ព័ត៌មានបន្ថែមអំពីការចម្លងរោគ និងរោគសញ្ញានៃជំងឺខូវីដ-១៩ សូមចូលមើលវ៉ិបសៃថ៍របស់ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (DH) និង តំណទាក់ទងខាងក្រោម ។

        ការកំណត់ហានិភ័យនៅកន្លែងការងារសំណង់។

        និយោជកត្រូវកំណត់កម្រិតគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិតពីការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩ នៅកន្លែងធ្វើការរបស់ពួកគេ។

        នេះត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន និងនិយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

        សកម្មភាពមួយចំនួនដែលអាចបង្កហានិភ័យនៃការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩ រួមមាន៖

        • ការធ្វើដំណើរក្នុងគ្រឿងលើកស្ទូច និងជណ្តើរយោងនៅកន្លែងសំណង់
         • ការងារដែលតម្រូវឱ្យនិយោជិតនៅជិតស្និទ្ឋជាមួយមនុស្សផ្សេងទៀត
          • ការប្រើប្រាស់គ្រឿងសម្ភារៈ ឬឧបករណ៍រួមគ្នា
           • ការចែករំលែកគ្រឿងបរិក្ខារដូចជាបន្ទប់ទឹក ផ្ទះបាយ និងកន្លែងសម្រាករួមគ្នា។

            ការគ្រប់គ្រងហានិភ័យ

            និយោជកមានកាតព្វកិច្ចផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមបញ្ចូលទាំងកិច្ចការពារ និងកន្លែងណាដែលមិនអាចទប់ស្កាត់បាន កាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាពទាក់ទងការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩។

            ការត្រួតពិនិត្យ

            និយោជកគួរតែអនុវត្តដំណើរការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការនាំចូលនៃជំងឺខូវីដ-១៩ ទៅកន្លែងការងារសំណង់។

            ឧទាហរណ៍ ដោយសួរនិយោជិតដែលចូលទៅកន្លែងធ្វើការនៅពេលចាប់ផ្តើមវេនរបស់ពួកគេ ថាតើពួកគេបានធ្វើដំណើរ ឬមានទំនាក់ទំនងជាមួយករណីណាមួយដែលបានបញ្ជាក់ថាមានជំងឺខូវីដ-១៩ ឬប្រសិនបើគេមានរោគសញ្ញាដូចគ្រុនផ្តាសាយ។

            ដើម្បីធានាថាការទំនាក់ទំនងពីមនុស្សម្នាក់ទៅម្នាក់ត្រូវបានកាត់បន្ថយឱ្យមានតិចបំផុត ការត្រួតពិនិត្យគួរតែបានធ្វើឡើងតាមទូរស័ព្ទ ឬដោយវិធីមិនប៉ះពាល់គ្នាផ្សេងទៀត។

            ផែនការតាមដាននៅកន្លែងធ្វើការ

            ក្នុងករណីដែលនិយោជិតត្រូវបានបញ្ជាក់ថាមានជំងឺខូវីដ-១៩ អស់អ្នកដែលរងផលប៉ះពាល់ជាសក្តានុពល ចាំបាច់ត្រូវតែបានកំណត់ឱ្យបានរហ័ស។

            និយោជកគួរតែអនុវត្តដំណើរការ ដើម្បីកត់ត្រាអំពីតារាងពេលម៉ោង និងទីតាំងការងារសម្រាប់និយោជិត (រួមទាំងអ្នកម៉ៅការ) ដែលអាចជួយដល់ការតាមដាននៃអស់អ្នកដែលបានទាក់ទងនឹងករណីដែលបានបញ្ជាក់នោះ។

            កំណត់ត្រាគួរតែដាក់បញ្ចូល៖

            • ថ្ងៃ និងម៉ោងធ្វើការដែលបានអនុវត្ត
             • សមាជិកក្រុមដែលបានធ្វើការជាមួយគ្នា
              • តំបន់ការងារជាក់លាក់នៅកន្លែងការងារសំណង់
               • ការសម្រាកណាមួយ រាប់បញ្ចូលទាំងពេលវេលា និងទីកន្លែង។

                ការធ្វើចលនារវាងទីតាំងការងារ ឬតំបន់នានាក្នុងទីតាំងការងារធំៗគួរតែបានកាត់បន្ថយឱ្យមានតិចបំផុត តាមដែលអាចធ្វើទៅបាន។

                ពេលណាការចូលទៅកាន់ទីតាំងការងារច្រើនគឺចាំបាច់ (ឧទាហរណ៍ សម្រាប់ HSRs អ្នកផ្តល់ជំនួយដំបូង អ្នកជួយសង្គ្រោះបន្ទាន់) ចលនារវាងទីតាំងការងារត្រូវតែបានកត់ត្រានៅក្នុងផែនការតាមដាននៅកន្លែងធ្វើការ។

                ការរក្សាគម្លាតរាងកាយ

                ការរក្សាគម្លាតរាងកាយយ៉ាងហោចណាស់១.៥ម៉ែត្រ គួរតែបានអនុវត្តនៅកន្លែងណាក៏ដោយដែលអាចធ្វើទៅបាន។ និយោជកគួរតែពិចារណាការងារនីមួយៗ ហើយថាតើមានវិធីជំនួសដែលមានសុវត្ថិភាព ដើម្បីអនុវត្តការងារដោយដាក់ឱ្យមាន ការកើនគម្លាតរវាងនិយោជិតឬអត់។

                • គូសចំណាំគម្លាតសុវត្ថិភាពនៅកន្លែងធ្វើការ កន្លែងឆ្លងកាត់ និងកន្លែងសម្រាក (ឧទាហរណ៍ នៅលើកម្រាល និងជញ្ជាំង)។
                 • ពិចារណាលំនាំនៃវេនការងារផ្សេងៗគ្នាដើម្បីកាត់បន្ថយចំនួននិយោជិតនៅលើតាំងការងារ (ឧទាហរណ៍ ការផ្លាស់ប្តូរវេនពេលព្រឹក/ល្ងាច)។
                  • ពេលចាប់ផ្តើម ពេលឈប់សម្រាក និងពេលបញ្ចប់ដែលមានលក្ខណៈតៗគ្នា ដើម្បីចៀសវាងការកកកុញមនុស្សនៅតំបន់ចរាចរណ៍ខ្ពស់ ហើយកាត់បន្ថយនិយោជិតដើម្បីកុំឱ្យមានទំនាក់ទំនងប៉ះគ្នា នៅពេលពួកគេធ្វើដំណើរជុំវិញទីតាំងការងារ។
                   • រៀបចំផែនការពីរបៀបរក្សាគម្លាតរាងកាយក្នុងអំឡុងពេលមានអាកាសធាតុប្រែប្រួលខ្លាំង (ឧទាហរណ៍ ការប្រើប្រាស់បន្ទប់អាហារថ្ងៃត្រង់ និងសម្ភារៈប្រើប្រាស់)។
                    • ដំឡើងរបាំងរាងកាយជាបណ្តោះអាសន្ន (ឧទាហរណ៍ របង អេក្រង់) រវាងតំបន់ធ្វើការ កន្លែងណាដែលសមស្រប។

                     ក្នុងករណីដែលមិនអាចអនុវត្តភារកិច្ចការងារ និងរក្សាគម្លាតរាងកាយបានទេ ចាំបាច់ត្រូវអនុវត្តវិធានការត្រួតពិនិត្យផ្សេងទៀត។ ឧទាហរណ៍៖

                     • ធ្វើឱ្យចំនួនបុគ្គលដែលទាក់ទិនក្នុងសកម្មភាព ដែលចាំបាច់ត្រូវអនុវត្តក្នុងគម្លាត១.៥ម៉ែត្រពីគ្នា។
                      • ធ្វើឱ្យចំនួនបុគ្គលដែលទាក់ទិនក្នុងសកម្មភាព ដែលចាំបាច់ត្រូវអនុវត្តក្នុងគម្លាត១.៥ម៉ែត្រពីគ្នា។
                       • ផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) (ឧទាហរណ៍ ស្រោមដៃ ម៉ាស់ វ៉ែនតា)។

                        ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ PPE ដោយសុវត្ថិភាពមានចែងខាងក្រោមនេះ។

                        ពេលណាដែលសកម្មភាពការងារចាំបាច់ត្រូវធ្វើនៅកន្លែងមានកំណត់ (ឧទាហរណ៍ ជណ្តើរយោង គ្រឿងលើកស្ទូចនៅកន្លែងសំណង់ ជណ្តើរយន្ត) ចំនួននិយោជិតដែលធ្វើការនោះ គួរតែឱ្យមានតិចបំផុត។

                        អនាម័យ

                        • ធានាថានិយោជិតទាំងអស់អនុវត្តអនាម័យល្អ រួមមានការលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០វិនាទី គ្របការក្អក និងកណ្តាស់ ឬក្អកទៅក្នុងកែងដៃ ឬស្មារបស់ពួកគេ ហើយចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
                         • ដាក់បង្ហាញព័ត៌មានស្តីពីអនាម័យនៅតាមទីតាំងដែលអាចមើលឃើញច្បាស់នៅកន្លែងការងារសំណង់ ដូចជាបន្ទប់ពិសាតែ ការិយាល័យនៅតាមទីតាំង បង្គន់ ច្រកដើរជាប់នឹងទ្វារចូល ជណ្តើរយោង និងច្រកចូលទៅកាន់ទីតាំង។
                          • ផ្តល់ទឹកថ្នាំអនាម័យជូតសម្អាតដៃនៅតាមច្រកចេញចូលទៅកាន់ទីតាំង នៅគ្រប់គ្រឿងលើកស្ទូច គ្រឿងបរិក្ខារ និងកន្លែងដែលមានចរាចរណ៍ខ្ពស់នៅតាមទីតាំង។ ទំនាក់ទំនងជាមួយបុគ្គលិកអំពីទីកន្លែងទឹកថ្នាំអនាម័យជូតសម្អាតដៃ និងលើកទឹកចិត្តឱ្យមានការប្រើជាញឹកញាប់។

                           និយោជកត្រូវតែធានាថា និយោជិតមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារដែលសមស្រប។ និយោជកគួរតែពិនិត្យឡើងវិញ និងកែប្រែចំនួន និងទីតាំងនៃគ្រឿងបរិក្ខារដើម្បីកាត់បន្ថយចលនាជុំវិញទីតាំង។

                           គ្រឿងបរិក្ខារ ចាំបាច់ត្រូវរួមបញ្ចូល៖

                           • កន្លែងលាងសម្អាតដៃ (មិនថាជាអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន) ដូចជាផើងលាងសម្អាត ទឹកស្អាតបង្ហូរពីក្បាលមាស៊ីន សាប៊ូ និងកន្សែងក្រដាស ដាក់នៅតាមទីតាំងដែលបានគ្រោងទុកដើម្បីធានាថា និយោជិតអាចចូលប្រើបានទាន់ពេលវេលា។
                            • លទ្ធភាពទទួលបានទឹកថ្នាំអនាម័យជូតសម្អាតដៃ។
                             • ធុងសំរាមមានគំរបដែលមិនបាច់ប៉ះ (ឧទាហរណ៍ ប្រើឈ្នាន់ជើងដើម្បីបើកគម្រប)។
                              • ធ្វើអនាម័យឱ្យបានហ្មតចត់ និងទៀងទាត់។
                               • ប្រើប្រព័ន្ធគ្រប់គ្រងសំរាមសមស្រប។

                                ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារដែលប្រើរួមគ្នា

                                ចៀសវាងការប្រើប្រាស់ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាររួមគ្នា កន្លែងណាដែលអាចធ្វើទៅបាន។ ឧទាហរណ៍ រណារសង្កត់ ម៉ាស៊ីនខួង ម៉ាស៊ីនកិន ជណ្តើរ ឬវេទិកាការងារលើកឡើង មិនគួរបានប្រើដោយមនុស្សច្រើនជាងម្នាក់ទេ។

                                កន្លែងណាដែលមិនអាចលុបបំបាត់ការប្រើប្រាស់រួមគ្នា៖

                                • ផ្តល់ផលិតផលសម្អាត (ឧទាហរណ៍ ថ្នាំបាញ់មានជាតិអាល់កុល) នៅកន្លែងដាក់ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាររួមគ្នា។
                                 • រក្សាផលិតផលសម្អាតជាមួយឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារ ដោយព្រោះថាឧបករណ៍ទាំងនេះត្រូវបានយកប្រើនៅជុំវិញទីតាំងការងារ។
                                  • ធានាថាប្រតិបត្តិករទាំងអស់ត្រូវលាងសម្អាត ឬធ្វើអនាម័យដៃរបស់ពួកគេបានហ្មត់ចត់ មុន និងក្រោយពេលប្រើប្រាស់ម្តងៗ។
                                   • ធានាថាគ្រប់ផ្នែកនៃឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារ (ឧទាហរណ៍ ឧបករណ៍ បង្កាន់ដៃ) ត្រូវបានជូតសម្អាត មុន និងក្រោយពេលប្រើប្រាស់។

                                    ការប្រើប្រាស់រួមគ្នានៃទូរស័ព្ទដៃ តុការិយាល័យ ការិយាល័យ ខុមព្យូធើរ និងឧបករណ៍ផ្សេងទៀតគួរតែបានជៀសវាង។ នៅកន្លែងដែលណាមិនអាចធ្វើទៅបានទេ វត្ថុទាំងនេះគួរតែបានរម្ងាប់មេរោគជាទៀងទាត់។

                                    ការសម្អាត

                                    ការលាងសម្អាតហ្មត់ចត់ និងទៀងទាត់ចាំបាច់ត្រូវអនុវត្តរាល់៖

                                    • តំបន់ការងារ
                                     • តំបន់ឆ្លងកាត់ (រួមទាំងគ្រឿងលើកស្ទូច និងជណ្តើរយោងនៅកន្លែងសំណង់)
                                      • កន្លែងសម្រាក និងបរិភោគអាហាររួមគ្នា
                                       • គ្រឿងបរិក្ខារប្រើរួមគ្នា (ឧទាហរណ៍ បន្ទប់ទឹក និងផ្ទះបាយ)
                                        • ឧបករណ៍ប្រើរួមគ្នា។

                                         ការលាងសម្អាតចាំបាច់ត្រូវអនុវត្តស្របតាមព័ត៌មានរបស់ DH ស្តីពីការសម្អាត និងការរម្ងាប់មេរោគសម្រាប់កន្លែងការងារសំណង់។

                                         គ្រឿងលើកស្ទូចនៅកន្លែងសំណង់

                                         និយោជិតដែលប្រើគ្រឿងលើកស្ទូច និងជណ្តើរយោងអាចមានហានិភ័យខ្ពស់នៃការប៉ះពាល់នឹងជំងឺខូវីដ-១៩ ពីព្រោះពួកគេត្រូវបានតម្រូវ ឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ និងផ្ទៃដែលមានសក្តានុពលកខ្វក់។

                                         វិធានការត្រួតពិនិត្យដើម្បីកាត់បន្ថយហានិភ័យនៅក្នុងគ្រឿងលើកស្ទូចនៅកន្លែងសំណង់ គួរតែរួមមានប្រព័ន្ធការងារ ការរក្សាគម្លាតរាងកាយ អនាម័យផ្ទាល់ខ្លួន PPE និងការលាងសម្អាត។

                                         នេះត្រូវបានទទួលស្គាល់ថាមិនមែនរាល់គ្រឿងលើកស្ទូច និងជណ្តើរយោងមានទំហំ ឬវិមាត្រដូចគ្នានោះទេ ហើយក៏មានទំងន់ខុសៗគ្នាដែរ។

                                         ក្នុងករណីដែលមិនអាចអនុវត្តវិធានការរក្សាគម្លាតរាងកាយនៅក្នុងគ្រឿងលើកស្ទូចនៅកន្លែងសំណង់ រាល់វិធានការត្រួតពិនិត្យដែលមាន ចាំបាច់ត្រូវបានយកប្រើ។

                                         វិធានការត្រួតពិនិត្យ អាចរួមមាន៖

                                         • ដាក់កម្រិតចលនារបស់និយោជិតរវាងជាន់ និងកម្រាលនៅលើទីតាំង កន្លែងណាដែលអាចធ្វើទៅបាន និងមានសុវត្ថិភាពដើម្បីធ្វើដូច្នេះ។
                                          • ពិនិត្យឡើងវិញថាតើគ្រឿងលើកស្ទូចណាមួយមានសម្រាប់ប្រើប្រាស់នៅលើទីតាំង ហើយកំណត់ថាតើអាចប្រើ គ្រឿងលើកស្ទូចបន្ថែមទៀតឬអត់ (ឧទាហរណ៍ កន្លែងណាដែលអាគារមានមនុស្សរស់នៅដោយផ្នែកកំពុងត្រូវបានសាងសង់ គួរពិចារណាថាតើជណ្តើរយោងមួយសម្រាប់មនុស្សដែល់រស់នៅទីនោះ អាចយកប្រើសម្រាប់តែអ្នកសាងសង់បានឬអត់)។
                                           • ការរក្សាគម្លាតរាងកាយ១.៥ម៉ែត្រ និងប្រព័ន្ធអនាម័យដែលត្រូវអនុវត្តនៅពេលកំពុងរង់ចាំគ្រឿងលើកស្ទូច ជាពិសេសលើជាន់ដែលចំណុះនិយោជិតអាចកើនឡើងក្នុងអំឡុងពេលមមាញឹក (ពេលចាប់ផ្តើម ពេលសម្រាក និងពេលបញ្ចប់)។  ឧទាហរណ៍ ជាន់ផ្ទាល់ដី ជាន់សម្រាប់បរិភោគអាហារ ឬកន្លែងសម្រាកលំហែកាយ និងជាន់មានគ្រឿងបរិក្ខារសម្រាប់បន្ទប់ទឹក។ ដ្យាក្រាមខាងក្រោម បង្ហាញពីរបៀបដែល ការរក្សាគម្លាតរាងកាយគួរតែបានអនុវត្តនៅកន្លែងរង់ចាំគ្រឿងលើកស្ទូច។
                                            Diagram showing marking out floors in hoist waiting areas to maintain physical distancing.
                                            • កំណត់ពីចំនួនមនុស្សប៉ុន្មាននាក់ដែលអាចប្រើគ្រឿងលើកស្ទូចនៅពេលណាមួយ (រាប់បញ្ចូលទាំងប្រតិបត្តិករគ្រឿងលើកស្ទូច) ដោយពិចារណាពីទំហំនៃគ្រឿងលើកស្ទូច រយៈពេលមានកំណត់ និងវិធានការត្រួតពិនិត្យបន្ថែមនៅក្នុងសៀវភៅណែនាំនេះ។
                                             • គូសចំណាំនៅលើកម្រាលគ្រឿងលើកស្ទូច កំណត់ពី៖
                                              • កន្លែងដែលនិយោជិតឈរ
                                              • តើទិសដៅណាដែលពួកគេត្រូវបែរមុខនៅក្នុងគ្រឿងលើកស្ទូច ដើម្បីជៀសវាងការឈរទល់មុខគ្នា
                                              • លំដាប់លំដោយនៃការចូល និងចេញ។
                                             • គូសសម្គាល់កន្លែងរង់ចាំគ្រឿងលើកស្ទូចនៅជាន់នីមួយៗ ដើម្បីធានាបាននូវការរក្សាគម្លាតរាងកាយ។
                                              • ទំនាក់ទំនង និងរំលឹកនិយោជិតឱ្យបានទៀងទាត់ (ឧទាហរណ៍ តាមរយៈផ្ទាំងរូបភាព ការបង្ហាញឌីជីថល)៖
                                               • ដាក់ទីតាំងមនុស្សឱ្យបានសមស្រប និងលំដាប់លំដោយនៃមនុស្សដែលចូល
                                               • មិនឱ្យប៉ះជញ្ជាំង ឬទ្វារគ្រឿងលើកស្ទូច
                                               • ដាក់ឱ្យមានរបបសម្អាតនៅនឹងកន្លែង។
                                              • ក្នុងអំឡុងពេលមមាញឹក ដាក់ឱ្យមានប្រព័ន្ធនៅនឹងកន្លែងដើម្បីកំណត់ចំនួនមនុស្សចូល និងចេញពីកន្លែងធ្វើការ។ ឧទាហរណ៍៖
                                               • បង្កើតគម្រោងពេលសម្រាប់ការប្រើគ្រឿងលើកស្ទូច
                                               • ដាក់ឱ្យមានជាលក្ខណៈតៗគ្នា ពីជាន់មួយណាដែលមនុស្សអាចប្រើគ្រឿងលើកស្ទូច។

                                              ប្រតិបត្តិករគ្រឿងលើកស្ទូចអាចត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យបន្ថែម។ ពួកគេគួរតែ៖

                                              • ផ្តល់ឱ្យនូវ PPE ដែលការពារពួកគេពីការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីការប៉ះផ្ទៃដែលកខ្វក់ (ឧទាហរណ៍ ខែលការពារមុខ ឬម៉ាស់វះកាត់/ឧបករណ៍ដកដង្ហើម P2 និងវ៉ែនតា)។
                                               • អនុវត្តការលាងសម្អាតដៃញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃដែលដាក់នៅក្នុងគ្រឿងលើកស្ទូច។
                                                • កន្លែងណាដែលអាចធ្វើទៅបាន ផ្លាស់ប្តូរប្រតិបត្តិករគ្រឿងលើកស្ទូចរៀងរាល់ពីរម៉ោងម្តង ទៅតួនាទីផ្សេងទៀត។

                                                 ឧបករណ៍ការពារផ្ទាល់ខ្លួន

                                                 និយោជកត្រូវផ្តល់ព័ត៌មាន ការណែនាំ និងបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ដោយសុវត្ថិភាព ការសម្អាតសារធាតុពុល ការថែរក្សា និងការបោះចោលនូវ PPE ណាមួយដែលបានផ្តល់ឱ្យ។

                                                 PPE ណាមួយដែលបានផ្តល់ឱ្យ ចាំបាច់ត្រូវដំណើរការជាក់ស្តែងសម្រាប់បរិស្ថានការងារ (ឧទាហរណ៍ អនុញ្ញាតឱ្យមានភាពដែលអាចមើល និងចល័តភាពដែលអាចផ្លាស់ប្តូរបាន) និងការសម្អាតសារធាតុពុល ឬការបោះចោលត្រឹមត្រូវ នៅចុងបញ្ចប់នៃរាល់វេនការងារ។

                                                 និយោជកគួរតែត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យប្រើ PPE ត្រឹមត្រូវ ឧទាហរណ៍ ដោយផ្តល់ព័ត៌មានលើផ្ទាំងរូបភាព និងអេក្រង់ឌីជីថលអំពី៖

                                                 • ការលាងសម្អាត ឬការប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ មុនពេលពាក់ PPE និងការពាក់គ្រឿងការពារមុខ មុននឹងពាក់ស្រោមដៃ។
                                                  • ការដោះចេញស្រោមដៃ មុនពេលដោះចេញគ្រឿងពាក់ការពារមុខ ការលាងសម្អាត ឬការប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ បន្ទាប់ពីបានដោះចេញ PPE ឬបោះចោល PPE ដែលបានប្រើដោយសុវត្ថិភាព។

                                                   អ្វីដែលត្រូវធ្វើប្រសិនបើនិយោជិតមានជំងឺខូវីដ-១៩

                                                   ក្នុងព្រឹត្តិការណ៍ដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានករណីនៃជំងឺខូវីដ-១៩ DH នឹងទាក់ទងបុគ្គលម្នាក់ៗដើម្បីកំណត់អត្តសញ្ញាណពីទំនាក់ទំនងជិតស្និទ្ធ និងទំនាក់ទំនងម្តងម្កាល។ ប្រសិនបើនិយោជិតបានមកកន្លែងធ្វើការរបស់ពួកគេ ខណៈពេលដែលពួកគេឆ្លងជំងឺ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិតផ្សេងទៀត DH នឹងទាក់ទងនិយោជកនោះ។

                                                   Notifiable incidents and COVID-19

                                                   From 28 July 2020 new temporary regulations under the OHS Act specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of COVID-19 in the workplace. For more information see the guidance Notifiable incidents involving COVID-19.

                                                   និយោជកគួរតែបង្កើតផែនការឆ្លើយតប និងនីតិវិធីសម្រាប់ករណីដែលបានសង្ស័យ ឬបានបញ្ជាក់ ដែលគួរតែរួមមាន៖

                                                   1. ការពិគ្រោះយោបល់ និងការរៀបចំទំនាក់ទំនងជាមួយនិយោជិត និងអ្នកម៉ៅការ រួមទាំងការធ្វើឱ្យប្រាកដថាព័ត៌មានទំនាក់ទំនងលម្អិតបានទាន់បច្ចុប្បន្នភាព។
                                                    1. រក្សាព័ត៌មានសម្រាប់ផែនការតាមដាននៅកន្លែងធ្វើការ។
                                                     1. កំណត់ទីតាំងការងារសម្រាប់ការសម្អាត និងការរម្ងាប់មេរោគ។
                                                      1. អនុវត្តរបបសម្អាត និងការរម្ងាប់មេរោគសមស្រប ដែលគួរតែបានត្រួតពិនិត្យដោយអ្នកមានសមត្ថភាព ឧទាហរណ៍ អ្នកអនាម័យលើការងារ។
                                                       1. អ្នកមានសមត្ថកិច្ចគួរតែណែនាំថារបបសម្អាត និងការរម្ងាប់មេរោគបានអនុវត្តរួចរាល់ ដើម្បីចូលក្នុងតំបន់ដែលរងផលប៉ះពាល់នោះម្តងទៀត។
                                                        1. ផ្តល់ជូននិយោជិត និងអ្នកម៉ៅការជាមួយព័ត៌មានពាក់ព័ន្ធ មុនពេលចូលក្នុងទីតាំងការងារម្តងទៀត និងបន្តការងារឡើងវិញ។
                                                         1. ពិនិត្យ និងកែប្រែប្រព័ន្ធដើម្បីធានាថា ហានិភ័យត្រូវបានគ្រប់គ្រងដោយប្រសិទ្ធិភាព ដោយពិគ្រោះយោបល់ជាមួយ HSRs និងនិយោជិត។

                                                          ធានាថានិយោជិតដឹងពីអ្វីដែលត្រូវធ្វើ

                                                          ប្រសិនបើនិយោជិតវិវត្តរោគសញ្ញាជំងឺខូវីដ-១៩ ពួកគេគួរតែដាក់ខ្លួនឱ្យនៅដាច់ពីគេជាបន្ទាន់ ទូរស័ព្ទមក ខ្សែទូរស័ព្ទផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណា លេខ 1800 675 398 ហើយធ្វើតាមការណែនាំការដាក់ខ្លួនឱ្យនៅដាច់ពីគេ ដែលមាននៅតាមវ៉ិបសៃថ៍របស់ DH។

                                                          កាតព្វកិច្ចរបស់និយោជកក្នុងការលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមទាំងការធានាថា៖

                                                          • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកគេបានឆ្លងមេរោគ យោងតាមព័ត៌មានដែលផ្តល់ដោយ DH (សូមមើលតំណខាងក្រោម)
                                                           • និយោជិតណាម្នាក់ដែលមិនស្រួលខ្លួន មិនត្រូវចូលមកកន្លែងធ្វើការទេ រួមទាំងនិយោជិតដែលបានធ្វើតេស្តរកមើលជំងឺខូវីដ-១៩ ឬអស់អ្នកដែលបានបញ្ជាក់ថាមានករណីនៃជំងឺខូវីដ-១៩។

                                                            កាតព្វកិច្ចស្របច្បាប់

                                                            និយោជកមានកាតព្វកិច្ចក្រោមច្បាប់ OHS ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ដែលរួមមានពួកគេត្រូវតែ៖

                                                            • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                             • ផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                              • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                                               • ត្រួតពិនិត្យសុខភាពនិយោជិតរបស់ខ្លួន
                                                                • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក
                                                                 • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស
                                                                  • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់ខ្លួន មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តន៍របស់និយោជក។
                                                                   • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់

                                                                    ទោះជាពួកគេជា "និយោជក" ឬក៏អត់នោះទេ សម្រាប់គោលបំណងនៃច្បាប់ OHS អ្នកដែលមានតួនាទីគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថាកន្លែងធ្វើការ និងមធ្យោបាយនៃការចូល និងចេញពីកន្លែងនោះមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។

                                                                    និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                                                    • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់ និងភាព និងសុវត្ថិភាពរបស់មនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយរបស់ពួកគេនៅកន្លែងធ្វើការ
                                                                     • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។