ឧប្បត្តិហេតុដែលអាចរាយការណ៍ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)

ក្នុងអំឡុងពេលប្រកាសអាសន្ន ឬការរាតត្បាតជំងឺសុខភាពសាធារណៈ ការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា អំពីការឆ្លងជំងឺដែលមានសក្តានុពលនៅកន្លែងធ្វើការគឺមានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពនៃហានិភ័យណាមួយចំពោះសុខភាព និងសុវត្ថិភាព។

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

  • បិទមិនឱ្យធ្វើការនៅលើទីតាំង
    • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
      • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

        ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

        រៀបចំផែនការ COVIDSafe

        វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

        ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

        អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

        តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

        មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

        ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

        អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្ពីរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ព្រមទាំងធានាអ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ផងដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

        កាតព្វកិច្ចជូនដំណឹង

        នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បទប្បញ្ញត្តិបណ្តោះអាសន្នត្រូវបានអនុម័តក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ដែលបញ្ជាក់ពីពេលណាដែលនិយោជក និងអ្នកប្រកបអាជីវកម្មដោយខ្លួនឯងត្រូវជូនដំណឹងដល់ WorkSafe អំពីការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

        ការខកខានមិនបានជូនដំណឹងទៅ WorkSafe អាចបណ្តាលឱ្យមានការជាប់ពិន័យ។

        ពេលណាត្រូវជូនដំណឹងទៅ WorkSafe

        និយោជក និងអ្នកប្រកបអាជីវកម្មដោយខ្លួនឯងដែលមានការគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ត្រូវតែជូនដំណឹងដល់ WorkSafe ឱ្យភ្លាមៗបន្ទាប់ពីបានដឹងថា៖

        • និយោជិត អ្នកម៉ៅការឯករាជ្យ និយោជិតរបស់អ្នកម៉ៅការឯករាជ្យ ឬអ្នកប្រកបអាជីវកម្មដោយខ្លួនឯង បានទទួលការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ហើយ
          • និយោជិត អ្នកម៉ៅការឯករាជ្យ និយោជិតរបស់អ្នកម៉ៅការឯករាជ្យ ឬអ្នកប្រកបអាជីវកម្មដោយខ្លួនឯង បានមកកន្លែងធ្វើការក្នុងអំឡុងពេលមានការឆ្លងរោគដែលពាក់ព័ន្ធនោះ។

            និយោជកនឹងត្រូវបានចាត់ទុកថាបាន 'ដឹង' អំពីឧប្បត្តិហេតុនោះ នៅពេលដែលពួកបានជូនដំណឹងអំពី ការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ ដោយនិយោជិត អ្នកម៉ៅការឯករាជ្យ និយោជិតរបស់អ្នកម៉ៅការឯករាជ្យ ឬដោយក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរដ្ឋវិចថូរៀ (DH)។

            ការជូនដំណឹងមិនបានតម្រូវទេ ពេលណាកន្លែងធ្វើការរបស់បុគ្គលម្នាក់គឺជាផ្ទះរបស់ពួកគេ ហើយបុគ្គលនោះមិនបានមកកន្លែងធ្វើការផ្សេងទៀត ដែលនិយោជករបស់ពួកគេមានការគ្រប់គ្រង ឬការត្រួតពិនិត្យ ក្នុងអំឡុងពេលមានការឆ្លងរោគដែលពាក់ព័ន្ធនោះ។

            ក្រោមបទប្បញ្ញត្តិ អំឡុងពេលឆ្លងរោគដែលពាក់ព័ន្ធ គឺជាអំឡុងពេលរវាង៖

            • កាលបរិច្ឆេទ ដែលមានរយៈពេល១៤ថ្ងៃ មុនការចាប់ផ្តើមមានរោគសញ្ញាស្របគ្នានឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ឬការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) (មួយណាដែលកើតមានមុនគេ) និង
              • ថ្ងៃដែលបុគ្គលនោះបានទទួល លិខិតបញ្ជាក់ស្តីពីការរួចផុតពីតម្រូវការដាក់ខ្លួនឱ្យនៅដាច់ពីគេ ពី DH។

                ការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) មានន័យថា បុគ្គលម្នាក់បានអនុវត្តនីតិវិធីធ្វើរោគវិនិច្ឆ័យ ហើយបានទទួលលទ្ធផលតេស្តវិជ្ជមានវីរុសកូរ៉ូណា (ខូវីដ-១៩) ដែលត្រូវបានគេស្គាល់ដែរថាជា 'វីរុសកូរ៉ូណាថ្មី ២០១៩'។

                សូមមើល ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរដ្ឋវិចថូរៀ (DH) សម្រាប់និយមន័យករណីនៃករណីដែលបានបញ្ជាក់ថាមាន វីរុសកូរ៉ូណា (ខូវីដ-១៩)។

                របៀបជូនដំណឹង

                ឧប្បត្តិហេតុដែលអាចរាយការណ៍ពីវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ តម្រូវឱ្យមានការជូនដំណឹងជាបន្ទាន់ទៅ WorkSafe ដោយ៖

                ជម្រើស A៖ ការបំពេញទម្រង់បែបបទធ្វើរបាយការណ៍ COVID-19

                ជម្រើស B ៖ ទូរស័ព្ទ WorkSafe លេខ 13 23 60

                បន្ទាប់មក WorkSafe នឹងកត់ត្រានូវព័ត៌មានលម្អិតអំពីឧប្បត្តិហេតុរបស់អ្នក ហើយផ្ញើអ៊ីម៉េលមកអ្នកដោយមានតំណភ្ជាប់ពិសេសសម្រាប់អ្នក ដើម្បីបំពេញដំណាក់កាលចុងក្រោយនៃការជូនដំណឹងដល់យើង នូវព័ត៌មានលម្អិតពេញលេញជាលាយលក្ខណ៍អក្សរ។ វាជាកាតព្វកិច្ចដែលអ្នកត្រូវបំពេញព័ត៌មានលម្អិតទាំងអស់ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល៤៨ម៉ោង។

                កាតព្វកិច្ចដើម្បីរក្សាទុកទីតាំងឧប្បត្តិហេតុ

                ជាទូទៅ មានតម្រូវក្រោមច្បាប់ OHS ដើម្បីរក្សាទុកទីតាំងនៃឧប្បត្តិហេតុដែលអាចរាយការណ៍។ ទោះយ៉ាងណាក៏ដោយ អ្នកមិនតម្រូវឱ្យធ្វើដូច្នេះទេ ប្រសិនបើមានសេចក្តីចាំបាច់ដើម្បី:

                • ការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គល
                  • ជួយអ្នករងរបួសដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬ
                    • ចាត់វិធានការចាំបាច់ដើម្បីធ្វើឱ្យកន្លែងនោះមានសុវត្ថិភាព ឬការពារកុំឱ្យមានឧប្បត្តិហេតុកើតឡើងថែមទៀត។

                      ប្រសិនបើបុគ្គលដែលមានការធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) បានទៅកន្លែងធ្វើការក្នុងអំឡុងពេលឆ្លងជំងឺ វាចាំបាច់ណាស់ដែលទីតាំងនោះត្រូវបានសម្អាត និងរម្ងាប់មេរោគក្នុងគោលបំណងដើម្បីការពារការចម្លងវីរុសបន្ថែមទៀត។

                      ដូច្នេះហើយ តម្រូវការដើម្បីរក្សាទុកទីតាំងនៃឧប្បត្តិហេតុ មិនអនុវត្តទេបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ។

                      និយោជកគួរតែធ្វើតាមដំបូន្មាន ឬការណែនាំណាមួយដែលផ្តល់ដោយ DH នៅពេលករណីដែលបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ត្រូវបានគេកំណត់អត្តសញ្ញាណ។

                      តើអ្នកណាត្រូវបានតម្រូវឱ្យជូនដំណឹងទៅ WorkSafe?

                      កាតព្វកិច្ចជូនដំណឹងដល់ WorkSafe អំពីឧប្បត្តិហេតុនានាត្រូវបានអនុវត្តប្រសិនបើអ្នកជា៖

                      • និយោជកដែលមានការគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ
                        • អ្នកប្រកបអាជីវកម្មដោយខ្លួនឯង ដែលមានការគ្រប់គ្រង ឬការត្រួតពិនិត្យនៅកន្លែងធ្វើការ។

                          'និយោជក' ត្រូវបានកំណត់ក្នុងច្បាប់ OHS ថាជាបុគ្គលដែលជួលមនុស្សម្នាក់ ឬច្រើននាក់ផ្សេងទៀតដែលស្ថិតនៅក្រោមកិច្ចសន្យាការងារ ឬកិច្ចសន្យាបណ្តុះបណ្តាល។

                          និយមន័យនេះគ្របដណ្តប់លើបុគ្គល ក្រុមហ៊ុន ក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា សមាគមពុំមែនជាសាជីវកម្ម អាជីវកម្មប្រតិបត្តិការក្រោមអាជ្ញាប័ណ្ណជំនួញ  ឬអង្គការមិនស្វែងរកប្រាក់ចំណេញ នៅក្នុងវិស័យឯកជន ឬសាធារណៈដែលមានបុគ្គលិកម្នាក់ ឬច្រើននាក់។

                          'អ្នកប្រកបអាជីវកម្មដោយខ្លួនឯង' ត្រូវបានកំណត់ក្នុងច្បាប់ OHS ថាជាបុគ្គលដែលក្រៅពីនិយោជក ដែលធ្វើការដើម្បីទទួលបាន ឬទទួលរង្វាន់ ក្រៅពីការងារក្រោមកិច្ចសន្យាការងារ ឬការបណ្តុះបណ្តាល។

                          និយោជិក ឬអ្នកប្រកបអាជីវកម្មដោយខ្លួនឯង ដែលមានការគ្រប់គ្រង ឬការត្រួតពិនិត្យនៅកន្លែងធ្វើការ ដែលឧប្បត្តិហេតុអាចរាយការណ៍បានកើតឡើង ស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ដើម្បីជូនដំណឹងដល់ WorkSafe អំពីឧប្បត្តិហេតុនោះ។ កាតព្វកិច្ចផ្លូវច្បាប់ដើម្បីជូនដំណឹងនេះ មិនអនុវត្តចំពោះអ្នកគ្រប់គ្រង ឬអ្នកមើលការខុសត្រូវ ឬបុគ្គលិកណាម្នាក់ផ្សេងទៀតរបស់និយោជកឡើយ។ ទោះបីជាអ្នកគ្រប់គ្រង អ្នកមើលការខុសត្រូវ ឬបុគ្គលិកណាម្នាក់ផ្សេងទៀតអាចត្រូវបានផ្ទេរភារកិច្ចដើម្បីកិច្ចរាយការណ៍ពីឧប្បត្តិហេតុក៏ដោយ ការទទួលខុសត្រូវផ្នែកច្បាប់ទីបំផុត គឺស្ថិតនៅលើនិយោជក។

                          ការខកខានមិនបានអនុលោមតាម

                          ការខកខានមិនបានអនុលោមតាមតម្រូវការធ្វើរបាយការណ៍ក្នុងច្បាប់ OHS អាចនាំឱ្យមានការជាប់ពិន័យ (សម្រាប់បទល្មើសនីមួយៗ) រហូតដល់៖

                          • $39,652.80 សម្រាប់បុគ្គលម្នាក់ៗ*
                            • $198,264.00 សម្រាប់ក្រុមហ៊ុន*

                              *ស្ថិតនៅក្រោមការប្រែប្រួល អាស្រ័យលើតម្លៃឯកតាពិន័យ។