តើមានព័ត៌មានអ្វីខ្លះ
បច្ចុប្បន្ននេះគ្រោះថ្នាក់ដល់ជីវិតនៅកន្លែងការងារគឺជាបទឧក្រិដ្ឋក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពកន្លែងការងារ។
ច្បាប់ថ្មីនេះមិនធ្វើឲ្យមានការទទួលខុសត្រូវបន្ថែមនោះទេ វាគ្រាន់តែចែងពីការដាក់ទោសកាន់តែធ្ងន់ប៉ុណ្ណោះ។ ប្រសិនបើអ្នកគោរពទៅតាមកាតព្វកិច្ចស្តីពីសុវត្ថិភាព និងសុខភាពកន្លែងបំពេញការងាររួចហើយ និងបន្តគោរពតាមកាតព្វកិច្ចនោះ អ្នកកំពុងធ្វើបានត្រឹមត្រូវហើយ។ ប្រសិនបើអ្នកមិនគោរពតាម និងមិនគិតពីហានិភ័យកន្លែងបំពេញការងារទេ ផលវិបាកដែលហុចឱ្យគឺការពិន័យកាន់តែធ្ងន់ធ្ងរ។
គោរត់បុក ឬជាន់គឺជាមូលហេតុខ្ពស់ទីពីរបណ្តាលឱ្យបាត់បង់ជីវិតនៅក្នុងកសិដ្ឋាន។ ស្ថានភាពគ្រោះថ្នាក់ធំបំផុតចំនួនបីនៅទីវាលចិញ្ចឹមគោមានការពាក់ព័ន្ធនឹង ៖
- ការកៀងគោចូលតាមក្រុម
- ការកៀងគោចូលឡាន
- ការបញ្ជាគោចូលទ្រុងដើម្បីពិនិត្យ។
ការបំពេញការងារមើលថែគោមិនមែនជាប្រភពគ្រោះថ្នាក់តែមួយនៅកសិដ្ឋាននោះទេ។ ការងារអ្វីក៏ដោយដែលអ្នក ឬបុគ្គលិករបស់អ្នកធ្វើនៅកសិដ្ឋាន ត្រូវគិតពីសុវត្ថិភាពជាចម្បង។