ព័ត៌មានអំពី COVID-19 សម្រាប់និយោជិត

សំណួរដែលបានសួរជាទូទៅអំពី COVID-19 និងសុខភាព និងសុវត្ថិភាពការងារនៅក្នុង កន្លែងធ្វើការរបស់អ្នក។

Shape

ព័ត៌មាននេះត្រឹមត្រូវ នៅពេលបោះពុម្ពផ្សាយ។

សូមចូលមើល coronavirus.vic.gov.au ផងដែរ សម្រាប់ព័ត៌មានថ្មីៗចុងក្រោយអំពី COVID-19។

និយាយជាមួយនិយោជករបស់អ្នកអំពីព័ត៌មាន និងលក្ខខណ្ឌតម្រូវការជាក់លាក់សម្រាប់ឧស្សាហកម្មរបស់អ្នក។

coronavirus.vic.gov.au

អ្វីដែលនិយោជករបស់អ្នកត្រូវធ្វើ ដើម្បីការពារអ្នកពីហានិភ័យនៃ COVID-19

ក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងាររបស់រដ្ឋវិចថូរៀ និយោជករបស់អ្នកត្រូវតែផ្តល់ និងថែ រក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យ ដល់សុខភាពរបស់និយោជិតពួកគេ ដល់ កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមបញ្ចូលទាំងសកម្មភាពដើម្បីបង្ការហានិភ័យ នៃការប៉ះពាល់ COVID-19 នៅកន្លែងធ្វើការ។

និយោជករបស់អ្នកត្រូវតែកំណត់ ថាតើមានហានិភ័យដល់សុខភាពរបស់និយោជិត ឬមនុស្សផ្សេងទៀតជាប់ទាក់ទងនឹង COVID-19 នៅកន្លែងធ្វើការរបស់ពួកគេដែរឬអត់។ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ពួកគេត្រូវតែ៖

 • ប្រើវិធានការត្រួតពិនិត្យសមស្របដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាំងនេះ
 • ពិគ្រោះយោបល់ជាមួយនិយោជិត និងអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន នៅពេលធ្វើអ្វីមួយដូចជាការកំណត់ហានិភ័យ និងការធ្វើសេចក្តីសម្រេចលើរបៀបគ្រប់គ្រងហានិភ័យទាំងនោះ។
 • ផ្តល់ឱ្យនិយោជិតនូវព័ត៌មានចាំបាច់ ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យ ដើម្បីឱ្យពួកគេអាចបំពេញការងាររបស់ខ្លួនដោយសុវត្ថិភាព
 • ផ្តល់ជូននិយោជិតនូវព័ត៌មានអំពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការជាភាសាមួយចំនួនសមរម្យ។

និយោជករបស់អ្នកក៏ត្រូវតែអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលអំពី COVID-19 ផងដែរ។ ឧទាហរណ៍ បទបញ្ជាស្ដីពីជំងឺឆ្លងរាតត្បាតដែលចេញដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់រដ្ឋវិចថូរៀ

និយោជករបស់អ្នកត្រូវតែអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលអំពី COVID-19 ឧទាហរណ៍ ពីប្រធានមន្ត្រីសុខាភិបាលរបស់រដ្ឋវិចថូរៀ។

អ្វីដែលនិយោជិករបស់អ្នកគួរធ្វើ ដើម្បីគ្រប់គ្រងហានិភ័យនៃការប៉ះពាល់ COVID-19 នឹងអាស្រ័យលើ៖

 • ប្រភេទការងារដែលអ្នកធ្វើ
 • កម្រិតនៃហានិភ័យទាក់ទងនឹងភារកិច្ច
 • អ្វីដែលអាចអនុវត្តបានដោយសមហេតុផលសម្រាប់ភារកិច្ច និងហានិភ័យដែលពាក់ព័ន្ធ រួមមានការផ្គត់ផ្គង់ដែលមានផ្តល់
 • បទបញ្ជាបច្ចុប្បន្នស្ដីពីជំងឺឆ្លងរាតត្បាតដែលចេញដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់រដ្ឋវិចថូរៀ ឬដំបូន្មានរដ្ឋាភិបាល មានជាឧទាហរណ៍ ការណែនាំពីក្រសួងសុខាភិបាល ជាដើម។

វិធានការត្រួតពិនិត្យ

ឧទាហរណ៍មួយចំនួននៃវិធានការត្រួតពិនិត្យដែលអាចសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនៃការប៉ះ ពាល់ COVID-19 រួមមាន៖

 • ការរក្សាគម្លាតរាងកាយ នៅកន្លែងណាដែលអាចធ្វើទៅបាន
 • ផ្លាស់ប្តូរការអនុវត្តការងារ ដើម្បីកាត់បន្ថយការទំនាក់ទំនងផ្ទាល់់ជាមួយមនុស្សផ្សេងទៀត
 • អនុញ្ញាតឱ្យនិយោជិតធ្វើការពីទីតាំងផ្សេងទៀត ដូចជានៅផ្ទះ
 • បង្កើតកម្លាំងពលកម្មដែលមានអ្នកធ្វើការក្នុងក្រុមដដែល (workforce bubbles) (ឧទាហរណ៍ ដោយរក្សាក្រុមនិយោជិតនៅវេនដូចគ្នា ឱ្យនៅកន្លែងធ្វើការតែមួយ) ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 ប្រសិនបើមានការឆ្លងរាតត្បាត ឬការឆ្លងបន្តគ្នានៅក្នុងសហគមន៍
 • ធ្វើយ៉ាងណាឱ្យកន្លែងធ្វើការមានខ្យល់ចេញចូលល្អ
 • បង្កើនការលាងសម្អាត និងការរម្ងាប់មេរោគនៅកន្លែងធ្វើការ ជាពិសេសនៅកន្លែងដែលមានការប្រើប្រាស់ច្រើន
 • ជៀសវាងការប្រើទូរសព្ទ តុការិយាល័យ ឧបករណ៍ និងគ្រឿងបរិក្ខារចែករំលែក
 • លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នានៅកន្លែងធ្វើការអនុវត្តអនាម័យល្អ និងផ្តល់របស់របរផ្សេងៗដូចជាកន្លែងលាងដៃ និងទឹកថ្នាំអនាម័យជូតសម្អាតដៃ
 • ធានាថានិយោជិតមិនចូលរួមធ្វើការ ពេលណាមិនស្រួលខ្លួន ហើយមានផែនការដាក់នៅនឹងកន្លែង ប្រសិនបើនិយោជិតកើតមានរោគសញ្ញា ខណៈពេលនៅកន្លែងធ្វើការ
 • អនុញ្ញាតឱ្យមានពេលសម្រាកបន្ថែម ដើម្បីអនុវត្តតាមនីតិវិធីអនាម័យ
 • រក្សាកំណត់ត្រានៃបុគ្គលិកធ្វើការ និងភ្ញៀវដែលមកកន្លែងធ្វើការ
 • នៅកន្លែងណាដែលតម្រូវ ផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) និងព័ត៌មាន និងការបណ្តុះបណ្តាលអំពីមូលហេតុដែល PPE ត្រូវបានតម្រូវឱ្យមានរ និងរបៀបប្រើប្រាស់វាប្រកបដោយសុវត្ថិភាព។

ប្រសិនបើអ្នកព្រួយបារម្ភអំពីវិធីដែលហានិភ័យនៃ COVID-19 ត្រូវបានគ្រប់គ្រងនៅកន្លែងធ្វើការ

អ្នកមានសិទ្ធិទទួលបានសុវត្ថិភាពនៅកន្លែងធ្វើការ។ ប្រសិនបើអ្នកព្រួយបារម្ភអំពី របៀបដែលកន្លែងធ្វើការរបស់អ្នកកំពុងគ្រប់គ្រងហានិភ័យនៃ COVID-19 អ្នកអាចនិយាយជាមួយនិយោជក ឬ HSR របស់អ្នក (ប្រសិនបើអ្នកមាន) អំពីការគ្រប់គ្រងដាក់នៅនឹងកន្លែង។

ប្រសិនបើអ្នកនៅតែបារម្ភអំពីសុខភាព និងសុវត្ថិភាពរបស់អ្នក អ្នកអាច៖

 • អនុវត្តតាមដំណើរការដោះស្រាយបញ្ហានៅកន្លែងធ្វើការរបស់អ្នក
 • ទាក់ទងក្រុមប្រឹក្សាយោបល់របស់ WorkSafe តាមទូរសព្ទលេខ 1800 136 089
 • ស្វែងរកដំបូន្មានជាក់លាក់ចំពោះកាលៈទេសៈរបស់អ្នក រាប់បញ្ចូលទាំងពីអង្គការនិយោជិត អ្នកផ្តល់សេវាផ្នែកច្បាប់ ឬដំបូន្មានជាផ្លូវការដែលចេញដោយក្រសួងសុខាភិបាល ឬទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត។

ទំនួលខុសត្រូវខាងសុខភាព និងសុវត្ថិភាពរបស់អ្នក

ក្នុងនាមជានិយោជិត អ្នកមានភារកិច្ចដើម្បី៖

 • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកផ្ទាល់នៅកន្លែងធ្វើការ
 • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកដទៃទៀតនៅកន្លែងធ្វើការ
 • សហការជាមួយនិយោជករបស់អ្នកអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុវត្តលោមតាមលក្ខខណ្ឌតម្រូវដែលមាននៅក្រោមច្បាប់ OHS។

នេះមានន័យថា អ្នកត្រូវតែសហការដោយមានគោលនយោបាយ ឬទិសដៅសមហេតុផលណាមួយដោយនិយោជករបស់អ្នក ដើម្បីកាត់បន្ថយ COVID-19 ទោះបីអ្នកកំពុងធ្វើការពីផ្ទះក៏ដោយ។

ដើម្បីការពារអ្នកឯទៀត អ្នកគួរតែធ្វើតាមជំហានខាងក្រោម ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ឬគិតថាអ្នកអាចជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធ។

អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន

រោគសញ្ញានៃ COVID-19 ដែលត្រូវឃ្លាំមើលគឺ៖

 • គ្រុនក្តៅ
 • ញាក់ ឬបែកញើស
 • ក្អក
 • ឈឺបំពង់ក
 • ដង្ហើមខ្លី
 • ហៀរសំបោរ
 • បាត់បង់ ឬផ្លាស់ប្តូរអារម្មណ៍ស្រងក្លិន ឬរសជាតិ

មនុស្សមួយចំនួនក៏អាចមានអាការៈឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ចង្អោរ ក្អួត និងចុះរាគផងដែរ។

ប្រសិនបើអ្នកមានរោគសញ្ញា COVID-19 ណាមួយ មិនថារោគសញ្ញានោះស្រាលប៉ុនណាទេ អ្នកត្រូវញែកខ្លួនចេញពីគេភ្លាម ត្រូវធ្វើតេស្ត ហើយប្រសិនបើអ្នកត្រូវការ សូមស៊ើបសួរ ដំបូន្មានពីវេជ្ជបណ្ឌិតរបស់អ្នក ឬពីខ្សែទូរសព្ទបន្ទាន់វីរុសកូរ៉ូណាវិចថូរៀ (Victorian Coronavirus Hotline) តាមលេខ 1800 675 398

ស្វែងយល់បន្ថែមអំពីការធ្វើតេស្ត

អ្នកក៏គួរតែធ្វើផងដែរ៖

 • ប្រាប់និយោជករបស់អ្នកឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន
 • អនុវត្តតាមនីតិវិធីនៅកន្លែងធ្វើការរបស់អ្នក
 • ផ្ដល់ព័ត៌មានថ្មីៗដល់និយោជករបស់អ្នក ប្រសិនបើស្ថានការណ៍ផ្លាស់ប្តូរ ឧទាហរណ៍ ប្រសិនបើអ្នកទទួលបានការធ្វើរោគវិនិច្ឆ័យវិជ្ជមាន COVID-19។

តើត្រូវធ្វើអ្វីខ្លះប្រសិនបើអ្នកជួបប្រទះអ្នកណាម្នាក់ដែលមាន COVID-19

COVID-19 នោះអ្នកត្រូវធ្វើតាមនីតិវិធីរបស់ ក្រសួងសុខាភិបាល។

ប្រសិនបើអ្នកត្រូវការដាក់ខ្លួនឱ្យនៅដោយឡែកពីគេ នោះអ្នកត្រូវប្រាប់និយោជករបស់អ្នកឱ្យបានលឿនតាមតែអាចធ្វើបាន ហើយត្រូវជំរាបពួកគេប្រសិនបើ ស្ថានភាពប្រែប្រួល។ ឧទាហរណ៍ ប្រសិនបើធ្វើ វិនិច្ឆ័យរោគឃើញថាមាន COVID-19។

ព័ត៌មានជាភាសារបស់អ្នក

សម្រាប់ព័ត៌មានអំពី WorkSafe ជាភាសារបស់អ្នក សូមទូរសព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងភាសាផ្ទាល់មាត់ (TIS National) តាមលេខ 131 450