ការប៉ះពាល់នឹង វីរុសកូរ៉ូណានៅកន្លែងធ្វើការ

ការព្រមានឱ្យបានដឹងអំពីហានិភ័យទាក់ទងជាមួយការប៉ះពាល់នឹងវីរុសកូរ៉ូណា(ខូវីដ-១៩) នៅកន្លែងធ្វើការ។

Date last updated

Monday 20 Jul 2020

Industries and topics
  • Infectious diseases

ហេតុការណ៍ជុំវិញ

(បានធ្វើបច្ចុប្បន្នភាព ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០)

ការផ្ទុះរាលដាលនៃជំងឺផ្លូវដង្ហើមដែលបានបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ត្រូវបានគេរកឃើញជាដំបូងនៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។ ការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ត្រូវបានប្រកាសថាជាជំងឺរាតត្បាតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយ World Health Organization (WHO)។ ជំងឺរាតត្បាតគឺជាការឆ្លងរីករាលដាលនៃជំងឺទូទាំងពិភពលោក។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលរដ្ឋវិចថូរៀបានប្រកាសពីស្ថានភាពអាសន្នក្នុងរដ្ឋវិចថូរៀ ដើម្បីជួយកាត់បន្ថយការឆ្លងរីករាលដាលនៃ វីរុសកូរ៉ូណា (ខូវីដ-១៩)។

តើវីរុសកូរ៉ូណាជាអ្វី?

វីរុសកូរ៉ូណា គឺជាក្រុមគ្រួសារដ៏ធំមួយនៃវីរុសដែលអាចបណ្តាលឱ្យមានជំងឺនៅក្នុងសត្វ ឬមនុស្ស។ វីរុសកូរ៉ូណា (ខូវីដ-១៩) គឺជាវីរុសកូរ៉ូណា ដែលត្រូវបានគេរកឃើញថ្មីៗបំផុត។

មេរោគវីរុសកូរ៉ូណា អាចបង្កឱ្យមានជំងឺផ្លូវដង្ហើមពីស្រាល ទៅធ្ងន់ធ្ងរ។

រោគសញ្ញាអាចមានចាប់ពីជំងឺស្រាល រហូតដល់ជំងឺរលាកសួត។ មនុស្សដែលរងផលប៉ះពាល់អាចជួបប្រទះ៖

  • គ្រុន
  • ញាក់ ឬបែកញើស
  • ក្អក
  • ឈឺបំពង់ក
  • ដង្ហើមខ្លី
  • ហៀរសំបោរ
  • បាត់បង់អារម្មណ៍ស្រង់ក្លិន

ក្នុងកាលៈទេសៈជាក់លាក់ខ្លះឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ដំណើរចង់ក្អួត ក្អួត និងចុះរាគក៏អាចត្រូវបានពិចារណាផងដែរ។

World Health Organization បានបញ្ជាក់ថា កត្តាជំរុញសំខាន់នៃការឆ្លងរោគគឺមកពីអ្នកជំងឺដែលមានរោគសញ្ញាតាមរយៈការក្អក ឬកណ្តាស់។ ការឆ្លងរោគដោយមនុស្សដែលគ្មានរោគសញ្ញាគឺអាចទៅរួច ក៏ប៉ុន្តែជាកម្រ។

និយោជកមានករណីកិច្ចដើម្បីផ្តល់ និងថែរក្សាបរិយាកាសការងារដែលមានសុវត្ថិភាព ហើយគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិតដល់ កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមមានការកំណត់ហានិភ័យដល់សុខភាព ឬសុវត្ថិភាពដែលទាក់ទងជាមួយការប៉ះពាល់ សក្តានុពលនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

ការកំណត់ហានិភ័យដល់សុខភាព

និយោជកត្រូវតែកំណត់ថាតើមានហានិភ័យដល់សុខភាពរបស់និយោជិតរបស់ពួកគេ ពីការប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែង ធ្វើការដែរឬទេ។

ការកំណត់ហានិភ័យដែលជាប់ទាក់ទង អាចរួមមាន៖

  • ការតាមដានការប្រឹក្សាយោបល់របស់អ្នកជំនាញ ខណៈពេលស្ថានភាពវីរុសកូរ៉ូណា (ខូវីដ-១៩) កើតឡើង (ឧទាហរណ៍ ពី Department of Health and Human Services (DHHS) - សូមមើលតំណភ្ជាប់ខាងក្រោម)
  • ការពិនិត្យឡើងវិញនូវគោលនយោបាយ នីតិវិធី និងការអនុវត្តការត្រួតពិនិត្យការឆ្លងជំងឺ ដើម្បីធានាថាវាមានប្រសិទ្ធភាព ហើយត្រូវ បានអនុវត្តតាម
  • ការអប់រំ និងការរក្សានិយោជិតឱ្យបានជ្រាបព័ត៌មានថ្មីទាន់បច្ចុប្បន្នភាព
  • ការពិចារណាថាតើការអនុវត្តសកម្មភាពការងារ ដាក់មនុស្សផ្សេងទៀត (ដូចជាអតិថិជន ឬសមាជិកសាធារណៈ) ឱ្យមានហានិភ័យ នៃការប្រឈមនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដែរឬទេ
  • ការនិយាយជាមួយនិយោជិតដែល៖
    • បានធ្វើដំណើរ ឬមានគម្រោងធ្វើដំណើរ
    • បានប៉ះពាល់ជាមួយនឹងករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)
    • មានរោគសញ្ញាវីរុសកូរ៉ូណា (ខូវីដ-១៩)

ការគ្រប់គ្រងហានិភ័យដល់សុខភាព

កន្លែងណាហានិភ័យដល់សុខភាពត្រូវបានកំណត់នៅកន្លែងធ្វើការ និយោជកត្រូវតែលុបបំបាត់ចោលនូវហានិភ័យដល់កម្រិតដែលអាចអនុវត្ត បានដោយសមហេតុផល ហើយពេលណាមិនអាចលុបបំបាត់ចោលបានទេ ត្រូវកាត់បន្ថយហានិភ័យដល់កម្រិតដែលអាចអនុវត្តបានដោយសម ហេតុផល។

និយោជកក៏មានកាតព្វកិច្ចផងដែរដើម្បីពិគ្រោះយោបល់ជាមួយនិយោជិត និងអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ដល់កម្រិតដែល អាចអនុវត្តបានដោយសមហេតុផលលើបញ្ហានានាដែលទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ផ្ទាល់ដល់ពួក គេ។ នេះរួមមានការពិគ្រោះលើការសម្រេចចិត្តអំពីវិធីដើម្បីគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

ប្រភេទនៃវិធានការត្រួតពិនិត្យដែលតម្រូវ អាស្រ័យលើហានិភ័យដែលទាក់ទង ក៏ដូចគ្នានឹងភាពអាចរកបាន និងភាពសមស្របនៃការគ្រប់គ្រង សម្រាប់កន្លែងធ្វើការនីមួយៗ។ វិធានការត្រួតពិនិត្យអាចរួមមាន៖

  • ការណែនាំបុគ្គលិកឱ្យធ្វើការពីផ្ទះ
  • ការអនុវត្តគំនិតផ្តួចផ្តើមការរក្សាគម្លាតផ្នែករាងកាយ ស្របតាមអនុសាសន៍ដែលធ្វើឡើងដោយប្រធានមន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ
  • ការផ្តល់គ្រឿងបរិក្ខារ ឬផលិតផលគ្រប់គ្រាន់ (ដូចជាទឹកថ្នាំអនាម័យលាងដៃ ពេលណាអាចរកបាន) ដើម្បីឱ្យនិយោជិតរក្សាការអនុវត្ត អនាម័យល្អ
  • ការផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួនសមស្រប រួមមានព័ត៌មាន ឬការបណ្តុះបណ្តាលអំពីមូលហេតុដែលឧបករណ៍ត្រូវបានតម្រូវ និងរបៀបប្រើប្រាស់វាដោយសុវត្ថិភាព
  • ការចៀសវាងការប្រើប្រាស់រួមគ្នានៃទូរស័ព្ទ តុការិយាល័យ ឬឧបករណ៍ និងគ្រឿងប្រដាប់ការងារផ្សេងទៀត
  • បង្កើតគោលនយោបាយត្រួតពិនិត្យការឆ្លងជំងឺ
  • ការលុបចោលរាល់ការធ្វើដំណើរដែលទាក់ទងនឹងការងារ លើកលែងតែចាំបាច់បំផុត
  • ការចៀសវាងការប្រជុំទល់មុខគ្នា ដោយប្រើវិធីសាស្រ្តប្រាស្រ័យទាក់ទងផ្សេងទៀត ដូចជាទូរស័ព្ទ ឬការប្រជុំតាមវីដេអូ
  • ការធានាដល់និយោជិតឱ្យយល់ពីពេលណាដែលត្រូវនៅឆ្ងាយពីកន្លែងធ្វើការ ដូចជានៅពេល៖
    • ត្រឡប់មកពីការធ្វើដំណើរទៅបរទេស
    • ពួកគេបានប៉ះពាល់ជាមួយនឹងករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)
    • ពួកគេមានករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)
    • ពួកគេមានអារម្មណ៍មិនស្រួលខ្លួន - ទោះបីជារោគសញ្ញារបស់ពួកគេស្រាលយ៉ាងណាក៏ដោយ

ប្រសិនបើនិយោជិតគិតថា ពួកគេប្រហែលជាមានការប៉ះពាល់ជិតស្និទ្ធជាមួយនឹងករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ទោះបី ជារោគសញ្ញាស្រាលយ៉ាងណាក៏ដោយ ពួកគេមិនគួរទៅធ្វើការទេ។ ផ្ទុយទៅវិញ ពួកគេគួរតែ៖

  • ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ សូមស្វែងឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់ពួកគេ ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍២៤ ម៉ោងរបស់ DHHS ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) ហើយត្រូវធ្វើតេស្ត
  • ប្រាប់និយោជិករបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានអនុវត្តនៅកន្លែងការងាររបស់ពួកគេ និងរក្សានិយោជិករបស់ពួកគេឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់ពួកគេផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើពួកគេទទួល បានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)

កាតព្វកិច្ចរបស់និយោជិកដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រឈមនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដល់កម្រិតដែលអាច អនុវត្តបានដោយសមហេតុផល រួមមានការធានាថា៖

  • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកគេបានឆ្លង ជំងឺនេះ ស្របតាមព័ត៌មានដែលផ្តល់ដោយ DHHS (សូមមើលតំណខាងក្រោម)
  • និយោជិតណាម្នាក់ដែលមិនមានសុខភាពល្អ មិនត្រូវមកកន្លែងធ្វើការរួមមាននិយោជិតដែលបានធ្វើតេស្តរកមើលវីរុសកូរ៉ូណា (ខូវីដ-១៩) ឬអ្នកដែលមានករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។

និយោជិតគួរតែផ្តល់ដំណឹងដល់និយោជិករបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើពួកគេទទួលបានការធ្វើរោគវិនិច្ឆ័យវីរុស កូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន ជាពិសេសប្រសិនបើពួកគេបានទៅកន្លែងធ្វើការ។

និយោជិកគួរតែស្វែងរកដំបូន្មានពី DHHS ជាបន្ទាន់ ប្រសិនបើមានករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការ។

មនុស្សគ្រប់រូបនៅកន្លែងធ្វើការ គួរតែអនុវត្តអនាម័យល្អដោយ៖

  • លាងសម្អាតដៃរបស់ពួកគេឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក (យ៉ាងតិច២០វិនាទី) ឬទឹកថ្នាំអនាម័យជូតដៃមានជាតិអាល់កុល (យ៉ាងហោចណាស់មានជាតិអាល់កុល៦០ភាគរយ)
  • ប្រសិនបើអាចមើលឃើញដៃកខ្វក់ ត្រូវលាងវាជាមួយសាប៊ូ និងទឹក
  • លាងដៃជាមួយសាប៊ូ និងទឹកជានិច្ច៖
    • មុនពេលបរិភោគ
    • បន្ទាប់ពីទៅបង្គន់
    • បន្ទាប់ពីទៅកន្លែងសាធារណៈ
    • បន្ទាប់ពីក្អក កណ្តាស់ ឬផ្លុំច្រមុះ
  • គ្របច្រមុះ និងមាត់របស់ពួកគេនៅពេលក្អក និងកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ដែលបានប្រើរួចភ្លាមៗ
  • រក្សាគម្លាតយ៉ាងតិច១.៥ម៉ែត្រ រវាងខ្លួនពួកគេ និងអ្នកដទៃទៀត
  • លាងសម្អាត និងរម្ងាប់មេរោគនៅលើផ្ទៃដែលប៉ះពាល់ច្រើនជាទៀងទាត់ ដូចជាទូរស័ព្ទ ក្តារចុច ដៃទ្វារ កុងតាក់បិទបើកភ្លើង និងផ្ទៃកៅអីវែង
  • ជួបអ្នកជំនាញផ្នែកថែទាំសុខភាព ប្រសិនបើពួកគេមិនស្រួលខ្លួន ហើយនៅឆ្ងាយពីកន្លែងធ្វើការ និងកន្លែងសាធារណៈផ្សេងទៀត

ការធ្វើការពីទីតាំងក្រៅពីកន្លែងធ្វើការធម្មតា

ការណែនាំរបស់ប្រធានមន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ គឺថាប្រសិនបើអ្នកអាចធ្វើការពីផ្ទះបាន អ្នកត្រូវតែធ្វើដូច្នោះ។

ថាតើការធ្វើការពីផ្ទះអាចអនុវត្តបានសមរម្យឬក៏អត់ អាស្រ័យលើភាពជាក់លាក់នៃកន្លែងការងារ គ្រឿងបរិក្ខារដែលអាចរកបានសម្រាប់និយោ ជិតធ្វើការពីចម្ងាយ និងសមត្ថភាពរបស់និយោជិតដើម្បីបំពេញការងាររបស់ពួកគេដោយសុវត្ថិភាពពីផ្ទះ។

នៅពេលធ្វើការសម្រេចចិត្តអំពីថាតើនិយោជិតគួរធ្វើការពីផ្ទះឬក៏អត់ និយោជកគួរតែ៖

  • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs
  • ពិចារណាថាតើការធ្វើការពីទីតាំងផ្សេងគ្នា នឹងនាំឱ្យមានហានិភ័យបន្ថែមដែរឬទេ
  • រក្សាបច្ចុប្បន្នភាពជាមួយព័ត៌មានអំពីហានិភ័យនៃវីរុសកូរ៉ូណា (ខូវីដ-១៩)និងវិធានការត្រួតពិនិត្យសមស្រប
  • ស្វែងរកដំបូន្មានជាក់លាក់ចំពោះកាលៈទេសៈរបស់ពួកគេ រួមមានពីនិយោជិត និងអង្គការនិយោជក ហើយនិងអ្នកផ្តល់សេវាកម្មផ្លូវច្បាប់

សម្រាប់កន្លែងធ្វើការខ្លះ ការធ្វើការពីចម្ងាយនឹងមិនអាចអនុវត្តបានដោយសមហេតុផលទេ (ដូចជាអស់អ្នកដែលមានតួនាទីពាក់ព័ន្ធនឹងអតិថិជន មុខទល់នឹងមុខ ឬការងារដែលពឹងផ្អែកលើរោងចក្រ ឬឧបករណ៍ឯកទេស)។ ពេលណាការនេះអនុវត្ត ការត្រួតពិនិត្យផ្សេងទៀតដូចជានីតិវិធី ត្រួតពិនិត្យការឆ្លងជំងឺ និងទម្រង់នៃការរក្សាគម្លាតផ្នែករាងកាយត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជងឺ។

កាតព្វកិច្ចផ្លូវច្បាប់

និយោជិកមានករណីយកិច្ចក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ដល់កម្រិតដែលអាចអនុវត្តបានដោយ សមហេតុផល ដែលដាក់បញ្ចូលថាពួកគេត្រូវតែ៖

  • ផ្តល់ និងថែរក្សាបរិយាកាសការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ រួមទាំងសុខភាពផ្លូវចិត្ត
  • ផ្តល់នូវព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំង នោះអាចបំពេញការងាររបស់ពួកគេ ក្នុងលំនាំដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព
  • តាមដានសុខភាពរបស់និយោជិត
  • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់និយោជិក
  • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (នៅពេលណាដែលសមរម្យ) ភាសាក្រៅពីភាសាអង់គ្លេស
  • ធានាថាមនុស្សផ្សេងក្រៅពីនិយោជិតរបស់និយោជិក មិនត្រូវប្រឈមនឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេដែលកើត ឡើងពីការប្រព្រឹត្តនៃការអនុវត្តរបស់និយោជក។
  • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ផ្ទាល់ដល់ពួកគេ។

និយោជិតក៏មានករណីយកិច្ចដែរ ក្រោមច្បាប់ OHS ដែលរួមមានពួកគេត្រូវតែ៖

  • ថែរក្សាសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ដោយសមហេតុផល
  • ថែរក្សាសុខភាព និងសុវត្ថិភាពដោយសមហេតុផលនៃមនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការធ្វេសប្រហែសរបស់និយោជិត នៅកន្លែងធ្វើការ
  • ធ្វើសហប្រតិបត្ដការជាមួយនិយោជិករបស់ពួកគេ ដោយគោរពទៅនឹងសកម្មភាពណាមួយរបស់និយោជក ដើម្បីអនុលោមតាមតម្រូវ ការដែលកំណត់ដោយ ឬក្រោមច្បាប់ OHS។