ប្រាក់ជំនួយបណ្តោះអាសន្ន
ជំនួយសម្រាប់របួសផ្លូវចិត្ត
Share
Share
យើងបានធ្វើឱ្យប្រសើរឡើងដល់ជំនួយសម្រាប់របួសផ្លូវចិត្ត
និយោជិតទាំងឡាយណាដែលបានទាមទារសំណងលើរបួសផ្លូវចិត្តពេលនេះអាចទទួលបានការព្យាបាល និងគាំពារបានយ៉ាងរហ័ស នៅពេលពួកគេត្រូវការចាំបាច់។
តើប្រាក់ជំនួយបណ្តោះអាសន្នអាចជួយបានយ៉ាងដូចម្តេចខ្លះ?
ប្រាក់ជំនួយបណ្តោះអាសន្នមានគោលបំណងគាំទ្រដល់ការវិលត្រឡប់ទៅធ្វើការងារវិញដោយឆន្ទៈវិជ្ជមាន ទោះជាការទាមទារសំណងនោះចេញលទ្ធផលយ៉ាងណាក្ដី។ ការផ្ដល់លទ្ធភាពឱ្យនិយោជិតដែលមានរបួសផ្លូវចិត្តទទួលបានជំនួយត្រឹមត្រូវបានឆាប់ និងងាយស្រួល គឺជារឿងសំខាន់ សម្រាប់ការស្ដារសុខភាពល្អធម្មតាឡើងវិញ។
ការផ្តល់ការព្យាបាលឲ្យបានឆាប់ដល់របួសផ្លូវចិត្តផ្តល់ នូវឱកាសកាន់តែប្រសើរដល់និយោជិតក្នុងការជាសះស្បើយពេញលេញ និងទប់ស្កាត់មិនឱ្យរបួសនោះធ្លាក់ដុនដាបខ្លាំងឡើង។