ការផ្តល់កន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អនៅកសិដ្ឋាន

គ្រោះថ្នាក់ដល់អាយុជីវិតនៅកន្លែងបំពេញការងារគឺជាបទឧក្រិដ្ឋក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពកន្លែងការងារ។ ខាងក្រោមនេះគឺជាការណែនាំខ្លីៗទូទៅដើម្បីធានាថាកសិដ្ឋានរបស់អ្នកគឺជាកន្លែងការងារប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ។

Shape

តើមានព័ត៌មានអ្វីខ្លះ

បច្ចុប្បន្ននេះគ្រោះថ្នាក់ដល់ជីវិតនៅកន្លែងការងារគឺជាបទឧក្រិដ្ឋក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពកន្លែងការងារ។

ច្បាប់ថ្មីនេះមិនធ្វើឲ្យមានការទទួលខុសត្រូវបន្ថែមនោះទេ វាគ្រាន់តែចែងពីការដាក់ទោសកាន់តែធ្ងន់ប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋាន អ្នកគ្រប់គ្រង និងនាយកកសិដ្ឋានត្រូវធានាថាកន្លែងបំពេញការងារមានសុវត្ថិភាព និងមានសុខភាពល្អ- ប្រសិនបើមាននរណាម្នាក់ស្លាប់នៅកសិដ្ឋានរបស់អ្នក អ្នកអាចរងការកាត់ទោសក្រោមច្បាប់ថ្មីនេះ។

មូលហេតុធំៗចំនួនពីរដែលទំនងជានាំឲ្យបាត់បង់ជីវិតនៅកសិដ្ឋានគឺ ៖

  • គ្រឿងចក្រ និងម៉ាស៊ីនផ្សេងៗ -ត្រាក់ទ័រ ម៉ូតូកង់បួន ម៉ាស៊ីនរមូរស្មៅ ម៉ាស៊ីនលើកជញ្ជូន ។ល។ ជាពិសេសពាក់ព័ន្ធនឹងការកិន និងក្រឡាប់។
  • សត្វចិញ្ចឹម-របួសដោយសត្វរត់បុក ពេលកៀងសត្វជាក្រុមឬកៀងចូលរថយន្ត

អ្នកស្គាល់កសិដ្ឋានរបស់អ្នកនិងអ្វីៗទៀតដែលអាចជាគ្រោះថ្នាក់-ការងារអ្វីក៏ដោយដែលអ្នកនិងបុគ្គលិករបស់អ្នកធ្វើនៅ កសិដ្ឋានត្រូវគិតពីសុវត្ថិភាពជាចម្បង។ ចូរគិតថា តើអាចនឹងមានអ្វីដែលមិនដំណើរការតាមការគ្រោងទុក ហើយត្រូវធ្វើដូចម្ដេចដើម្បីបញ្ឈប់វា។ ចូរពិភាក្សាជាមួយបុគ្គលិកនិងសមាជិកគ្រួសារ ហើយចាត់វិធានការដើម្បីឱ្យប្រាកដថា អ្នកផ្ដល់នូវកន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព។