វិធានការមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតដោយយានយន្តនិងគ្រឿងចក្រតាមកសិដ្ឋាន

Shape

តើមានព័ត៌មានអ្វីខ្លះ

បច្ចុប្បន្ននេះគ្រោះថ្នាក់ដល់ជីវិតនៅកន្លែងការងារគឺជាបទឧក្រិដ្ឋក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពកន្លែងការងារ។

ច្បាប់ថ្មីនេះមិនធ្វើឲ្យមានការទទួលខុសត្រូវបន្ថែមនោះទេ វាគ្រាន់តែចែងពីការដាក់ទោសកាន់តែធ្ងន់ប៉ុណ្ណោះ។ ប្រសិនបើអ្នកគោរពទៅតាមកាតព្វកិច្ចស្តីពីសុវត្ថិភាព និងសុខភាពកន្លែងបំពេញការងាររួចហើយ និងបន្តគោរពតាមកាតព្វកិច្ចនោះ អ្នកកំពុងធ្វើបានត្រឹមត្រូវហើយ។ ប្រសិនបើអ្នកមិនគោរពតាម និងមិនគិតពីហានិភ័យកន្លែងបំពេញការងារទេ ផលវិបាកដែលហុចឱ្យគឺការពិន័យកាន់តែធ្ងន់ធ្ងរ។

គ្រោះថ្នាក់បណ្តាលឲ្យស្លាប់ភាគច្រើនបំផុត (ប្រហែល75%) នៅកសិដ្ឋានគឺពាក់ព័ន្ធនឹងគ្រឿងចក្រនិងយានយន្ត។ ស្ថានភាពគ្រោះថ្នាក់ទូទៅពាក់ព័ន្ធនឹងត្រាក់ទ័រ ឡានដឹកទំនិញ ម៉ូតូកង់បួន និងរថយន្តផ្សេងៗទៀត។

  • ក្រឡាប់ និងសង្កត់មនុស្ស ជាពិសេសក្នុងករណីដែលមនុស្សខ្ទាតធ្លាក់ពីលើគ្រឿងចក្រ។
  • កិនអ្នកបើកបរ ពេលគេចាកចេញពីរថយន្ត។
  • កិនអ្នកផ្សេង
  • និងឧបករណ៍ផ្សេងៗភ្ជាប់ទៅនឹងម៉ាស៊ីន ដែលអាចទាញអូសជាប់ដោយមនុស្ស ជាពិសេសនៅពេលដែលឧបករណ៍ភ្ជាប់ដំណើរការដោយម៉ាស៊ីនគ្រឿងចក្រ។

គ្រឿងចក្រនិងយានយន្តមិនមែនជាប្រភពគ្រោះថ្នាក់តែមួយនៅតាមកសិដ្ឋាននោះទេ។ ការងារអ្វីក៏ដោយដែលអ្នក ឬបុគ្គលិករបស់អ្នកធ្វើនៅកសិដ្ឋាន ត្រូវគិតពីសុវត្ថិភាពជាចម្បង។ ចូរគិតថានឹងមានអ្វីដែលអាចមិនដំណើរការតាមគ្រោងទុក និងត្រូវធ្វើដូចម្តេចដើម្បីបញ្ឈប់វា ចូរពិភាក្សាជាមួយបុគ្គលិក និងសមាជិកគ្រួសារអ្នក ហើយចាត់វិធានការដើម្បីប្រាកដថាអ្នកផ្តល់នូវកន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព។